កំណើនសេដ្ឋកិច្ចរបស់វៀតណាមមានការស្ថិរភាពក្នុងត្រីមាសទី១

កំណើនសេដ្ឋកិច្ចរបស់វៀតណាមមានការស្ថិរភាពក្នុងត្រីមាសទី១ - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋាភិបាលនារសៀលថ្ងៃទី៣មេសា
(រូបថតៈ Hong Van)

(VOVworld)- កំណើនសេដ្ឋកិច្ចរបស់វៀតណាមមានការស្ថិរភាពក្នុងត្រីមាសទី១។
 នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Dao Quang
Thu នៅកិច្ចប្រជុំរដ្ឋាភិបាលនារសៀលថ្ងៃទី៣មេសា។ យោងតាមលោកអនុរដ្ឋមន្ត្រី
 រូបនេះថា ទោះបីជាទិន្នន័យស្ថិតិកំណើនសេដ្ឋកិច្ចត្រីមាសទី១ទទួលបានត្រឹមតែ
៥,១% គឺ ទាបជាងរយៈពេលដូចគ្នានាឆ្នាំទៅមិញក៏ដោយ ប៉ុន្តែងាកទៅមើលលើ
សារជាតិ សេដ្ឋកិច្ចនៃកំណើនរបស់ត្រីមាសទី១ឆ្នាំ២០១៧គឺកំណើននេះស្ថិរភាព
ទាំងស្រុង។  លោក Dao Quang Thu ឲ្យដឹងថា៖

        “ឆ្នាំទៅមិញវៀតណាមបានធ្វើអាជីវកម្មប្រេងជាង១៥លានតោន ប៉ុន្តែក្នុងឆ្នាំ
 ២០១៧នេះ តាមផែនការគ្រាន់តែធ្វើអាជីវកម្មជាង១២លានតោន ដោយឡែកក្នុង
ត្រីមាសទី១ថយចុះ៦០ម៉ឺនតោន។​យើងខ្ញុំគិតថា ប្រសិនបើធ្វើអាជីវកម្មប្រេងស្មើ
នឹងឆ្នាំ មុន គឺកំណើនរបស់៣ខែដើមឆ្នាំនេះទទួលបាន ៥,៩៥% គឺខ្ពស់ជាងរយៈ
ពេលដូចគ្នា នាឆ្នាំទៅមិញ។ ប្រការគួរឲ្យកត់សម្គាល់គឺក្នុងត្រីមាសទី១ បរិយា
កាសម៉ាក្រូសេដ្ឋកិច្ច នៅស្ថិរភាព តុល្យភាពរបស់ខឿនសេដ្ឋកិច្ចនានានៅតែបាន
ធានា ជាពិសេសតុល្យភាពអំពីហិរញ្ញវត្ថុថវិការ”។

        ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai
 Tien Dung ក៏បានឲ្យដឹងថា៖

       “យើងត្រូវជម្រុញការអភិវឌ្ឍន៍របស់វិស័យដទៃដូចជាអភិវឌ្ឍន៍ផលិតកម្ម
ឧស្សាហកម្ម ឧស្សាហកម្មឧបត្ថម្ភនិងជម្រុញការអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យា
ខ្ពស់។ រដ្ឋាភិ បាលក៏បានប្តេជ្ញាដោះស្រាយបញ្ហាបំណុលអាក្រក់ និងធនាគាអន់
ខ្សោយ។ ជាពិសស ផ្តោតការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន
 ដោយសារ សេដ្ឋកិច្ចឯកជនជាកម្លាំងចលករសម្រាប់អភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ