កំណើនសេដ្ឋកិច្ចវៀតណាមស្ដាឡើងវិញយ៉ាងច្បាស់លាស់ក្នុងឆ្នាំ២០១៥
|
កំណើនសេដ្ឋកិច្ចវៀតណាមស្ដាឡើងវិញយ៉ាងច្បាស់លាស់ក្នុងឆ្នាំ២០១៥ |
(VOV)_ក្នុងរបាយការណ៍ស្ដីពីយថាទស្សន៍សេដ្ឋកិច្ចវៀតណាម ឆ្នាំ ២០១៥
គណៈកម្មាធិការឃ្លាំមើលហិរញ្ញវត្ថុជាតិ បានព្យាករណ៍អំពីល្បឿនកំណើនក្នុងត្រីមាសទី១ ឆ្នាំ២០១៥ គឺ៥,៤% ខ្ពស់ជាងរយៈពេលដូចគ្នានាឆ្នាំ ២០១៤ និងគោលដៅកំណើន៦,២% ក្នុងឆ្នាំ ២០១៥នេះគឺអាចទទួលបាន។ តាមបណ្ដាអ្នកជំនាញការខាង
សេដ្ឋកិច្ចថា៖ បញ្ហារៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ដោះស្រាយបំណុលសាធារណ ដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្ម នៅជាការលំបាកសាក
ល្បងសំរាប់គោលដៅកំណើនសេដ្ឋកិច្ច នាឆ្នាំ ២០១៥នេះដែរ។ សាស្ត្រាចារ្យរង
បណ្ឌិត Tran Dinh Thien ប្រធានវិទ្យាស្ថានសេដ្ឋកិច្ចវៀតណាម បានចាត់ទុកថា៖
“ យើងត្រូវឃើញច្បាស់នូវបណ្ដាបញ្ហាក្នុងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋ
កិច្ចឡើងវិញ។ ត្រូវវាយតំលៃអោយត្រឹមត្រូវ រាល់ការលំបាក ហើយពីនោះនាំចេញ
ដំណោះស្រាយខ្លាំងក្លា។ នាពេលខាងមុខ យើងធ្វើសមាហរណកម្មខ្លាំងក្លាដែល
មិនដែលឃើញទៀត។ ប្រការទាំងពីរនេះនឹងជួយឧបត្ថម្ភខឿនសេដ្ឋកិច្ចផ្លាស់ប្តូរថ្មី
ជាសារវ័ន្ទនិងមានជំហានលោតផ្លោះ៕”