កំណើនសេដ្ឋកិច្ចសកលលោកធ្លាក់ចុះដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន

(VOVWORLD) - ធនាគារ Citibank ប្រទេសថៃ បានកែសម្រួលនូវលទ្ធផលនៃការវិភាគថ្មីៗបំផុតស្តីពីស្ថានភាពសេដ្ឋកិច្ចពិភពលោក ដែលយោងតាមនោះ សេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថានឹងថយចុះយ៉ាងស្រាលៗ ដោយសារផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន។
កំណើនសេដ្ឋកិច្ចសកលលោកធ្លាក់ចុះដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន - ảnh 1 កំណើនសេដ្ឋកិច្ចសកលលោកធ្លាក់ចុះដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន

ខឿនសេដ្ឋកិច្ចពិភពលោកអាចនឹងមានកំណើន ២,៩ % នាឆ្នាំនេះ ដែលទាបជាង៣,២ % បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ដោយសារផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន ព្រមទាំងមានសញ្ញាថយចុះរបស់ប្រាក់បៃតង ដោយសារការធ្លាក់ចុះនៃខឿនសេដ្ឋកិច្ចអាមេរិក ហើយលទ្ធភាពនៃការបន្ធូរបន្ថយវិធានការផ្នែកហិរញ្ញវត្ថុរបស់ធនាគារផ្ទុកបំរុងសហរដ្ឋអាមេរិក  បានធ្វើឱ្យរូបិយប័ណ្ណផ្សេងទៀតធ្លាក់ចុះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ