កាណាល់ទូរទស្សន៍បែលហ្ស៊ីកឧទ្ទេសនាមអំពីសក្ដានុភាពវិនិយោគនៅវៀតណាម

កាណាល់ទូរទស្សន៍បែលហ្ស៊ីកឧទ្ទេសនាមអំពីសក្ដានុភាពវិនិយោគនៅវៀតណាម - ảnh 1
អភិបាលតំបន់ Wallonie-Bruxelles និងសហគមន៍ជនបែលហ្ស៊ីក francophonie ចូលរួមសិក្ខាសាលា១នៅមហាវិទ្យាល័យ Da Nang ភាគកណ្ដាលវៀតណាមនាឆ្នាំ២០១៣ (រូបថត៖TTXVN)


(VOVworld) - នាយប់ថ្ងៃទី៣០ វិច្ឆិកា កាណាល់ទូរទស្សន៍ជាភាសាបារាំងធំបំផុត
របស់បែលហ្ស៊ីក បានផ្សាយបទយកការណ៍ក្នុងឱកាសរំលឹកខួប២០ឆ្នាំនៃកិច្ចសហ
ប្រតិបតិ្តការរបស់ស្ថាប័នពាណិជ្ជកម្មក្រៅប្រទេសនិងវិនិយោគនៃតំបន់ Wallonie
(Awex) នៅវៀតណាម។តាមនោះ នាឆ្នាំ១៩៩៤ តំបន់ Wallonie បានសម្រេចជ្រើស
រើសវៀតណាមដើម្បីបើកការិយាល័យពាណិជ្ជកម្មក្រៅប្រទេសនិងវិនិយោគសំដៅ
ពន្លឿនកិច្ចសហប្រតិបតិ្តការរវាងសហគមន៍ជនបែលហ្ស៊ីក francophonie និងវៀត
ណាម។តាំងពីនោះមក កិច្ចសហប្រតិបតិ្តការទ្វេភាគីបានអភិវឌ្ឍន៍ដោយឥតឈប់
ឈរ។រដ្ឋមន្រ្តីសេដ្ឋកិច្ចតំបន់ Wallonie លោក Jean Claude Marcourt បានលើកទឹកចិត្ត
បណ្ដាវិនិយោគិនបែលហ្ស៊ីកវិនិយោគចូលក្នុងវៀតណាម ដោយសារនៅទីនេះ​ពោរ
ពេញទៅដោយសក្ដានុភាពអភិវឌ្ឍន៍ សម្បូរទៅដោយប្រភពធនធានមនុស្សនិង
មានតំលៃទាបជាងបើប្រៀបនឹងប្រទេសផ្សេងៗនៅក្នុងតំបន់។តាមអ្នកយកព័ត៏
មានបែលហ្ស៊ីក វៀតណាមជាប្រទេស១ក្នុងចំណោមប្រទេសដ៏សកម្មបំផុតនៅទ្វីប
អាស៊ី និងជាទីមកដល់គួរឲ្យទាក់ទាញរបស់វិនិយោគិនបរទេសជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ