ចាប់ពីថ្ងៃទី ២៤ ឧសភា កាណាល់ផ្សាយមានរូភាពរបស់វិទ្យុសម្លេងវៀតណាម ជាផ្លូវការប្តូរឈ្មោះទៅជា កាណាល់ទូរទស្សន៍វិទ្យុសំលេងវៀតណាម តាមសិខិត
អនុញ្ញាតលេខ ៨៧១ របស់ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម ដែលត្រូវ
បានចុះហត្ថលេខា នាថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០១២។ តាមនោះ កាណាល់ទូរទស្សន៍
វិទ្យុសំលែងវៀតណាម (និមិត្តសញ្ញា VOV) គឺ អង្គភាពចំណុះវិទ្យុសម្លេងវៀតណាម ដែលមានភារកិច្ចអនុវត្តតួនាទីជាការសែតរូភាព គឺ មធ្យោបាយព័ត៌មានមហាជន
ចាំបាច់ចំពោះជីវភាពរស់នៅសង្គម គឺ ស្ថាប័នឃោសនារបស់បក្ស រដ្ឋ និងជាវេទិការ
របស់ប្រជាជន។ កាណាល់ទូរទស្សន៍វិទ្យុសម្លេងវៀតណាម គឺជា កាណាល់ព័ត៌មាន
ចម្រុះអំពីបណ្ដាបញ្ហាព្រឹត្តិការ សេដ្ឋកិច្ច វប្បធម៌ សង្គម រួមចំណែក លើកកំពស់ការ
យល់ដឹងរបស់ប្រជាជន បំរើជីវភាពខាងវប្បធម៌ស្មារតីរបស់ប្រជាជន។កាណាល់
ទូរទស្សន៍វិទ្យុសម្លេងវៀតណាមផ្សាយរលោក ២៤ ម៉ោង់ក្នុងមួយថ្ងៃជាមួយបណ្ដា
កម្មវិធីព្រឹត្តិការ ព័ត៌មាន នាទីពិសេស កំសាន្ត និងកម្មវិធីផ្សេងៗទៀត។ នាបច្ចុប្បន្ន កាណាល់ទូរទស្សន៍វិទ្យុសម្លេងវៀតណាមកំពុងផ្សាយរលកលើ សញ្ញា analog និង ទូរទស្សន៍ខ្សែកាប ទូរទស្សន៍ digital ប្រព័ន្ធ Internet និងទូរសព្ទចល័ត៕
|
Image: Internet |