កាតា និងអេហ្ស៊ីប ​រៀប​ចំការ​ចរចា​បទឈប់បាញ់នៅតំបន់ហ្គាហ្សា

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីប កាលពីថ្ងៃទី ២៥ ខែកុម្ភៈ បានរាយការណ៍ថា ប្រទេសកាតា និងអេហ្ស៊ីបនឹងរៀបចំការចរចារចំនួន២ជាបន្តបន្ទាប់ អំពីកិច្ចព្រមព្រៀងឈប់បាញ់រវាងចលនាអ៊ីស្លាមហាម៉ាសនិងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។

តាមនោះ សារព័ត៌មាន Al-Qahera បានដកស្រង់សម្តីរបស់មន្ត្រីអេហ្ស៊ីបមួយរូបដែលមិនបញ្ចេញឈ្មោះបាននិយាយថា ការចរចាត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅនៅសប្តាហ៍ខាងមុខ នៅទីក្រុង Doha និង Cairo សំដៅស្វែងរកមធ្យោបាយដើម្បីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា។ ខ្លឹមសារនៃកិច្ចព្រមព្រៀងត្រូវបានរំពឹងថានឹងរួមបញ្ចូលការបញ្ឈប់ជម្លោះ ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ការដោះលែងអ្នកទោសប៉ាឡេស្ទីន និងការបង្កើនជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ