កាត់ខ្សែបូរណ៍ដាក់ឲ្យដំណើរការទីស្នាក់ការថ្មីរបស់ក្រុមបេសកម្មវៀតណាមប្រចាំនៅស្វីស
|
ឧបនាយករដ្ឋមន្ត្រី Vu Van Ninhកាត់ខ្សែបូដាក់ឲ្យដំណើរការទីស្នាក់ការថ្មីរបស់
ក្រុម បេសកម្មវៀតណាមប្រចាំនៅហ្សឺណែវ |
(VOVworld)-ថ្លែងមតិក្នុងពិធី កាត់ខ្សែបូដាក់ឲ្យដំណើរការទីស្នាក់ការថ្មីរបស់ក្រុម
បេសកម្មវៀតណាមប្រចាំនៅហ្សឺណែវ(ស្វីស)នាយប់ថ្ងៃទី១៥កញ្ញា ឧបនាយករដ្ឋមន្ត្រី
Vu Van Ninh បានអះអាងថា វៀតណាមនៅតែរក្សាអនុវត្ត គោលមាគ៌ាសន្តិភាពឯករាជ្យ
ជាតិ ពហុភាគី ពហុបែបទំនាក់ទំនងអន្តរជាតិ ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ ខំប្រឹងប្រែងកសាងប្រទេសវៀតណាម មួយសុខសាន្តត្រាណនិងសម្បូធូរធារ។ លោក
Vu Van Ninh បានសង្កត់ធ្ងន់ថា សហគមន៍ជនវៀតណាមនៅឯបរទេសជាផ្នែកមួយ
នៃប្រទេសជាតិដែល មិនអាចកាត់ផ្តាច់បានឡើយ។ បក្សនិងរដ្ឋាភិបាល វាយតម្លៃខ្ពស់ទៅលើការខំប្រឹងប្រែងរបស់អាណិកជនវៀតណាម ចំពោះការអភិវឌ្ឍន៍របស់ប្រទេស ព្រមទាំងជានិច្ចកាលលៃទុកការយកចិត្តទុកដាក់ចំពោះសហគមន៍ជនវៀត ណាមនៅ
ឯបរទេស ក្នុងនោះមានជនវៀតណាមនៅស្វីសផងដែរ៕