កាតាចេញផ្សាយបទបញ្ញាត្តិស្នាក់នៅយូរអង្វែងចំពោះជនបរទេស

(VOVWORLD) - នាថ្ងៃទី ២ សីហា កាតាបានចេញផ្សាយបទបញ្ញាត្តិថ្មីដែល
អនុញ្ញាតិឲ្យជនបរទេសស្នាក់នៅក្នុងរយៈពេលយូរអង្វែងនៅប្រទេសនេះ។ 
កាតាចេញផ្សាយបទបញ្ញាត្តិស្នាក់នៅយូរអង្វែងចំពោះជនបរទេស - ảnh 1 កាតាចេញផ្សាយបទបញ្ញាត្តិស្នាក់នៅយូរអង្វែងចំពោះជនបរទេស (AP)

(VOVworld) - នាថ្ងៃទី ២ សីហា កាតាបានចេញផ្សាយបទបញ្ញាត្តិថ្មីដែលអនុញ្ញាតិឲ្យជនបរទេសស្នាក់នៅក្នុងរយៈពេលយូរអង្វែងនៅប្រទេសនេះ។ នេះគឺជាលើកដំបូងដែលប្រទេសឈូងសមុទ្រពែក្យអនុវត្តយន្តការនេះ។ តាមការកំណត់ថ្មី បណ្ដាមុខសញ្ញាដែលទទួលបានយន្តការនេះរួមមាន កុមារដែលមានម្តាយជាប្រជាពលរដ្ឋកាតានិងឪពុកជាជនបរទេស ជនបរទេសមានគុណូបការៈចំពោះកាតា ឬ មានសមត្ថភាពប្រយោជន៍សំរាប់ប្រទេសនេះ។ គណៈកម្មាធិការពិសេសមួយដែលក្រសួងមហាផ្ទៃកាតានឹងសម្រេចករណី និមួយៗ។ បណ្ដាមនុស្សដែលទទួលបានបទបញ្ញាត្តិនេះនឹងទទួលសិទ្ធិដូច ប្រជាពលរដ្ឋកាតាដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ