កត្តាងាយស្រួលជាច្រើនដែលជំរុញឱ្យសេដ្ឋកិច្ចវៀតណាមរីកចម្រើន
(VOVWORLD) -យោងតាមការវិភាគរបស់អ្នកជំនាញការជាច្រើនរូបថា កំណើនសេដ្ឋកិច្ចរបស់វៀត ណាមនាពេលខាងមុខ នឹងបន្តដើរតាមនិន្នាការស្តារឡើងវិញយ៉ាងវិជ្ជមាន ពោលគឺ មានកត្តាងាយស្រួលជាច្រើនជម្រុញខឿនសេដ្ឋកិច្ចរីកចម្រើន ដូចជា បន្តអនុវត្តការ កែទម្រង់រៀបរបបនិងកែលំអបរិយាកាសធ្វើអាជីវកម្ម។
ទន្ទឹមជាមួយគ្នានោះ វិនិយោគ ផ្ទាល់ពីបរទេសត្រូវទទួលបានផលប្រយោជន៍ជាច្រើន ខណៈដែលមានកត្តាវិជ្ជាមានជា ច្រើននោះ នឹងជួយឧបត្ថម្ភសម្រាប់ឆ្នាំ២០១៨ អំពីយថាទស្សន៍សេដ្ឋកិច្ច ក៏ដូចជា ឱកាសក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ សកម្មភាពផលិតកម្មធ្វើអាជីវកម្ម ត្រូវបានរំពឹងទុកថា បន្តទទួលបានការរីកចម្រើន៕