កត្តាបង្កើតឡើងថានៈវៀតណាមក្នុង គោលនយោបាយរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក

(VOVWORLD) -ក្នុងកម្មវិធីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី - ប៉ាស៊ីហ្វិក (APEC) នៅ Da Nang នាពេលកន្លងទៅនោះ កិច្ចចរចាជាន់ខ្ពស់រុស្ស៊ី វៀតណាមគឺជាព្រឹត្តិការណ៍សំខាន់។
កត្តាបង្កើតឡើងថានៈវៀតណាមក្នុង គោលនយោបាយរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក - ảnh 1កត្តាបង្កើតឡើងថានៈវៀតណាមក្នុង
គោលនយោបាយរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក 

ក្នុងកម្មវិធីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី - ប៉ាស៊ីហ្វិក (APEC) នៅ Da Nang នាពេលកន្លងទៅនោះ កិច្ចចរចាជាន់ខ្ពស់រុស្ស៊ី វៀតណាមគឺជាព្រឹត្តិការណ៍សំខាន់។ ទស្សនាវដ្តីជីវភាពរស់នៅអន្តរជាតិមានអត្ថបទកត់សម្គាល់អំពីកត្តាសំខាន់ៗដែលបង្កើតឡើងថានៈវៀតណាមនៅក្នុងគោលនយោបាយរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក។

តាមអត្ថបទកាសែតនេះកត្តាដំបូងគឺល្បឿនកំណើនសេដ្ឋកិច្ចកើនឡើងរបស់វៀតណាម ដែលធ្វើឲ្យវៀតណាមកាន់តែទាក់ទាញជាងចំពោះវិនិយោគិននាបច្ចុប្បន្ននិងវិនិយោគិនសក្ដានុភាព។

កត្តាទី ២ គឺទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនិងនយោបាយ - យោធារវាងប្រទេសទាំងពីរចាប់ពីពាក់កណ្ដាលសតវត្សទី ២០ មកដល់បច្ចុប្បន្ន ហើយនាបច្ចុប្បន្នត្រូវបានបន្តរក្សា និងពង្រីក។ អត្ថបទបានលើកឡើងអំពីកិច្ចចរចារនៅខាងក្រៅ APEC ២០១៧ នៅ Da Nang រវាងប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានាធិបតីលោក V. Putin ក្នុងនោះថ្នាក់ដឹកនាំរុស្ស៊ីបានអះអាងពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍លើមូលដ្ឋាន ដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយ។

កត្តាទី ៣ គឺ ឋានៈប្រទេសវៀតណាមក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក ដែលជាតំបន់ដើរតួនាទីកាន់តែសំខាន់ក្នុងបណ្ដាអាទិភាពកិច្ចការបរទេសរបស់រុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ