កាតាប្តឹងតវ៉ាអេមីរ៉ាតអារ៉ាប់រួមឡើងតុលាការយុត្តិធម៌អន្តរជាតិ

(VOVWORLD) - នាថ្ងៃទី ១១ មិថុនា រដ្ឋាភិបាលកាតាបានជូនដំណឹងថា៖ ប្រទេសនេះបាន ប្តឹងតវ៉ាអេមីរ៉ាតអារ៉ាប់រួមឡើងតុលាការយុត្តិធម៌អន្តរជាតិនៃ អ.ស.ប. ដោយទង្វើដែលជះឥទ្ធិពលទៅលើសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋកាតា។ 

នាថ្ងៃទី ១១ មិថុនា រដ្ឋាភិបាលកាតាបានជូនដំណឹងថា៖ ប្រទេសនេះបាន ប្តឹងតវ៉ាអេមីរ៉ាតអារ៉ាប់រួមឡើងតុលាការយុត្តិធម៌អន្តរជាតិនៃ អ.ស.ប. ដោយ ទង្វើដែលជះឥទ្ធិពលទៅលើសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋកាតា។ សេចក្តីប្រ កាសរបស់រដ្ឋាភិបាលកាតាបានរិះគន់ការដែលអេមីរ៉ាត អារ៉ាប់រួមបានចេញផ្សាយ រាល់វិធានការប្រកាន់ប្រតិបត្តិចំពោះពលរដ្ឋកាតារួមមានបណ្តេញពួកគេចេញពីអេមីរ៉ាត អារ៉ាប់រួម ហាមឃាត់ឆ្លងដែនឬធ្វើដំណើរឆ្លងអេមីរ៉ាត អារ៉ាប់រួម។ Doha បានថ្កោលទោសរាល់ទង្វើទាំងនេះដែលបានរំលោភទៅលើអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់រូបសណ្ឋានប្រកាន់ពូជសាសន៍  (CERD) ដែលអេមីរ៉ាត អារ៉ាប់រួមនិងកាតាបានចុះហត្ថលេខា។ ក្រៅពីនោះ Doha បានទាមទាឲ្យ Abu Dhabi ត្រូវសងជំងឺចិត្តចំពោះទង្វើពោលខាងលើផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ