កាត់បន្ថយការខូចខាតទាំងខាងអាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិដោយសារខ្យល់ព្យុះ Noul

(VOVWORLD) - លោកឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យខេត្ត Thua Thien Hue ត្រូវធានា សុវត្ថិភាពនៅលើលំហសមុទ្រ ហើយសំណូមពរឲ្យនាវា ទូក ទាំងអស់ត្រូវមកចូលចត់នៅក្នុងទី ជម្រក។ ទន្ទឹមនឹងនេះ ខេត្តត្រូវចាត់វិធានការជម្លៀសប្រជាជនឲ្យចេញពី តំបន់គ្រោះថ្នាក់ ហើយកម្លាំងនគរ បាលមានការទទួលខុសត្រូវការពារទ្រព្យ សម្បត្តិរបស់ប្រជាជនផងដែរ។ 
កាត់បន្ថយការខូចខាតទាំងខាងអាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិដោយសារខ្យល់ព្យុះ Noul - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung និងក្រុមការងារទៅត្រួតពិនិត្យនិងបញ្ជាដឹកនាំការងារបង្ការទប់ទល់នឹងខ្យល់ព្យុះ Noul នៅកំពង់ផែនេសាទ Thuan An ស្រុក Phu Vang ខេត្ត Thua Thien Hue។ (រូបថត៖ VGP)

នាថ្ងៃទី១៧ កញ្ញា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung ប្រធានគណៈកម្មាធិការមជ្ឈឹមដឹកនាំការបង្ការទប់ទល់នឹងគ្រោះធម្ម ជាតិ បានទៅត្រួតពិនិត្យ និងបញ្ជាណែនាំការងារបង្ការទប់ទល់នឹងខ្យល់ ព្យុះ Noul នៅកំពង់ផែនេសាទ Thuan An ស្រុក Phu Vang ខេត្ត Thua Thien Hue។

លោកឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យខេត្ត Thua Thien Hue ត្រូវធានា សុវត្ថិភាពនៅលើលំហសមុទ្រ ហើយសំណូមពរឲ្យនាវា ទូក ទាំងអស់ត្រូវមកចូលចត់នៅក្នុងទី ជម្រក។ ទន្ទឹមនឹងនេះ ខេត្តត្រូវចាត់វិធានការជម្លៀសប្រជាជនឲ្យចេញពី តំបន់គ្រោះថ្នាក់ ហើយកម្លាំងនគរបាលមានការទទួលខុសត្រូវការពារទ្រព្យ សម្បត្តិរបស់ប្រជាជនផងដែរ។ លោកឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung បានក្រើនរំលឹកថា៖

“ផ្ដោតសំខាន់ទៅលើការធានាសុវត្ថិភាពចំពោះសំណង់នានា ដំបូង បង្អស់គឺផ្ទះស្នាក់នៅរបស់ប្រជាជន ហើយបន្ទាប់មកគឺសំណង់សាធារណៈ ដូចជា សាលារៀន មតេ្តយ្យ ហើយសំណង់ពិនិត្យព្យាបាលជម្ងឺ ជាដើម។ ទន្ទឹមជាមួយគ្នានោះការពារសំណង់ផលិតកម្ម ឧស្សាហកម្ម សេវាកម្ម ធានា សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរក្នុងតំបន់។ ឥឡូវនេះ ត្រូវចាត់វិធានការ សំដៅកាត់បន្ថយការខូចខាតទាំងខាងអាយុជីវិតមនុស្សផងនិងទ្រព្យសម្បត្តិរបស់ប្រជាជនទៀតផង”។

គួរបញ្ជាក់ថា ខ្យល់ព្យុះ Noul ត្រូវបានព្យាករណ៍ថា នឹងជះឥទ្ធិពល យ៉ាងខ្លាំងដល់ខេត្តមួយចំនួននៅភាគខាងជើងនិងភាគ កណ្ដាលវៀតណាម។ ខ្យល់ព្យុះនេះទំនងជាបកបោកលើដីនាថ្ងៃទី១៨ កញ្ញាហើយបណ្ដាលឡើងភ្លៀងធ្លាក់យ៉ាងខ្លាំង ការស្រុតបាក់ដី និងទឹកជំនន់ នៅ តាមតំបន់ដែលខ្យល់ព្យុះឆ្លងកាត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ