កាត់បន្ថយការចំណាយសម្រាប់អង្គភាពអាជីវកម្មស្ដារផលិតកម្មឡើងវិញ

(VOVWORLD) - ការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ក្នុងអំឡុងពេល២ឆ្នាំកន្លងមក បានធ្វើឲ្យអាជីវកម្ម វិស័យជាច្រើនត្រូវរងផលប៉ះពាល់។ ក្នុងពេលជាមួយគ្នានោះ ការចំណាយអាជីវកម្ម កើនឡើងខ្ពស់ បណ្ដាលឲ្យអង្គភាពអាជីវកម្មជាច្រើនធ្លាក់ចូលក្នុងស្ថានការណ៍កាន់តែ លំបាកជាងទៀត។ 

កាត់បន្ថយការចំណាយសម្រាប់អង្គភាពអាជីវកម្មស្ដារផលិតកម្មឡើងវិញ - ảnh 1ទីដ្ឋភាពនៅវេទិកា។ (រូបថត៖ VOV)
សំដៅស្វែងរកវិធានការដោះស្រាយការលំបាកសម្រាប់សហគមន៍អាជីវកម្មដែលរងផលប៉ះពាល់ដោយជម្ងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២៧ ខែតុលា នៅទីក្រុង ហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាមបានរៀបចំវេទិកាក្រោម ប្រធានបទ “ជួយឧបត្ថម្ភកាត់បន្ថយការចំណាយសម្រាប់អង្គភាពអាជីវកម្មស្ដារផលិត កម្ម អាជីវកម្ម”។
ការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ក្នុងអំឡុងពេល២ឆ្នាំកន្លងមក បានធ្វើឲ្យអាជីវកម្ម វិស័យជាច្រើនត្រូវរងផលប៉ះពាល់។ ក្នុងពេលជាមួយគ្នានោះ ការចំណាយអាជីវកម្ម កើនឡើងខ្ពស់ បណ្ដាលឲ្យអង្គភាពអាជីវកម្មជាច្រើនធ្លាក់ចូលក្នុងស្ថានការណ៍កាន់តែ លំបាកជាងទៀត។ សំដៅជួយទ្រទ្រង់អង្គភាពអាជីវកម្មជំនះពុះពារលើការលំបាក នាពេល កន្លងមក រដ្ឋាភិបាលបានស្នើឡើងរដ្ឋសភាអនុញ្ញាតឲ្យកាត់បន្ថយពន្ធលើចំណូលអាជីវ កម្មចំនួន៣០%ក្នុងឆ្នាំ២០២១។ លោក Nguyen Quoc Hung អគ្គលេខាធិការសមា គមន៍ធនាគារឲ្យដឹងថា៖
“រដ្ឋសភា បក្ស រដ្ឋាភិបាលមានគោលនយោបាយជាច្រើនដើម្បីជួយទ្រទ្រង់អង្គ ភាពអាជីវកម្ម ប៉ុន្តែឥឡូវនេះត្រូវតែមានគោលនយោបាយសាពើពន្ធដោយសាច់ប្រាក់ សម្រាប់ជួយអង្គភាពអាជីវកម្មបន្ថែមទៀត។ ប្រសិនបើចង់បង្កើតប្រភពចំណូល សម្រាប់អង្គភាពអាជីវកម្ម គឺក្រសួង ស្ថាប័នទាំងអស់ត្រូវចូលរួម ព្រមទាំងអង្គការឥណ ទានត្រូវមានយន្តការផ្ដល់កម្ចីឲ្យបានសមស្របផងដែរ”។
ជំនាញការសេដ្ឋកិច្ចជាច្រើនចាត់ទុកថា អង្គភាពអាជីវកម្មគួរតែទាញយក ប្រយោជន៍ជាអតិបរមាពីប្រភពជំនួយឧបត្ថម្ភ ក៏ដូចជាសន្សំសម្ចៃការចំណាយ ស្វែងរកវិធីរក្សានិយោជិក ហើយវិនិយោគដើម្បីលើកកំពស់ផលិតភាពនិងគុណភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ