កាត់បន្ថយនិងឈានទៅដល់ការជំនះពុះពារផលវិបាកដោយគ្រាប់មីននិងយុទ្ធភ័ណ្ឌផ្ទុះនៅវៀតណាម
|
កាត់បន្ថយនិងឈានទៅដល់ការជំនះពុះពារផលវិបាកដោយគ្រាប់មីននិងយុទ្ធភ័ណ្ឌផ្ទុះនៅវៀតណាម |
(VOV)_កិច្ចប្រជុំលើកទីមួយ ក្រុមដៃគូជំនះពុះពារផលវិបាកដោយគ្រាប់មីន
ក្រោយសង្គ្រាមនៅវៀតណាម (MAPG) បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ ថ្លែងមតិ
នៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen The Phuong បាន
អោយដឹងថា៖ រដ្ឋាភិបាលវៀតណាម បានអនុម័តទៅលើកម្មវិធីធ្វើសកម្មភាពជាតិ
ជំនះពុះពារទៅលើផលវិបាកដោយគ្រាប់មីន ដំណាក់កាល ២០១០-២០២៥ សំដៅកាត់បន្ថយ និង ឈានទៅដល់ការជំនះពុះពារផលវិបាកដោយគ្រាប់មីននិងយុទ្ធភ័ណ្ឌផ្ទុះ
នៅវៀតណាម។ ការអនុវត្តកម្មវិធីជំនះពុះពារផលវិបាកដោយគ្រាប់មីនក្រោយ
សង្គ្រាម ក្នុងរយៈពេលកន្លងទៅ បានរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមកិច្ចនៅវៀតណាម។
តំណាងអោយដៃគូអន្តរជាតិ ក្នុងអាណត្តិដើមដំបូង របស់ក្រុមដៃគូ សំដៅ
ជំនះពុះពារទៅលើផលវិបាកដោយគ្រាប់មីនក្រោយសង្គ្រាមនៅវៀតណាម ឯកអគ្គ
រដ្ឋទូតអាមេរិក លោក Ted Osius បានអះអាងថា៖អាមេរិកត្រៀមខ្លួនជាស្រេចចែក
រំលែកបទពិសោធន៍ជាមួយវៀតណាម៕