កាត់បន្ថយបែបទរដ្ឋបាលចំនួន ២/៣ សម្រាប់កញ្ចាប់ជំនួយក្នុងតម្លៃ ២៦ ០០០ ពាន់លានដុង ដល់ពលករ
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីវៀតណាមទើបបានចេញផ្សាយសេចក្តីសម្រេចលេខ ៦៨ ជាផ្លូវការដោយមានគោលនយោបាយជួយឧបត្ថម្ភដល់ពលករ និងសហគ្រាស ដែលជួបការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩។
សហគ្រាស និងពលករសង្ឈឹមថានឹងទទួលបានកញ្ចប់ជំនួយពីរដ្ឋាភិបាល |
នេះគឺជាកញ្ចប់ជំនួយក្នុងតម្លៃ ២៦ ០០០ ពាន់លានដុង ដែលបានបំពេញបន្ថែមក្រុមអ្នកទទួលជំនួយ រួមមាន៖ មនុស្សគ្មានការងារធ្វើ ពលករ ក្រុមគ្រសួរសារធ្វើអាជីវកម្ម សហគ្រាស កុមារ និង ស្ត្រីមានផ្ទៃពោះ។ ចំណុចថ្មីមួយទៀតនៃសេចក្ដីសម្រេចលេខ ៦៨ គឺ រដ្ឋាភិបាលបានកំណត់ថា កម្រិតជួយឧបត្ថម្ភគឺមិនទាបជាង ១,៥ លានដុងក្នុងមនុស្សម្នាក់ ឬ ៥ ម៉ឺនដុងក្នុងមួយថ្ងៃ។ រដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចលោក Dao Ngoc Dung បានឲ្យដឹងថា កញ្ចប់ជំនួយក្នុងតម្លៃ ២៦ ០០០ ពាន់លានដុងនេះ នឹងត្រូវបានអនុវត្តន៍ក្នុងស្មារតីកាត់បន្ថយបែបបទរដ្ឋបាល ២/៣ បើប្រៀបធៀបទៅនឹងកាលពីមុន។ ក្នុងនោះក្រសួងបានកំណត់យ៉ាងច្បាស់លាស់ថានៅពេលទទួលបានឯកសារ ក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ គឺត្រូវចាត់ចែងដោះស្រាយជាបន្ទាន់។ ប្រសិនបើមិនដោះស្រាយ ឬមិនយល់ព្រម គឺត្រូវការឆ្លើយតបជាលាយលក្ខណ៍អក្សរជូននិយោជក ឬនិយោជិក៕