កើតមានឡើងករណីរវាយប្រហារជាច្រើនតម្រង់ទៅលើកងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅម៉ាលី
(VOVWORLD) - នាថ្ងៃទី២៧ ខែតុលា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះករណីវាយប្រហារនានាតម្រង់ ទៅលើកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាលី (MINUSMA)។
មុននោះ ការវាយប្រហារមួយបានកើតមានឡើងនៅតំបន់ Ber នៃប្រទេស នេះ ហើយបណ្ដាលឲ្យទាហាន Burkina Faso ចំណុះ MINUSMA ចំនួន២នាក់ បានស្លាប់និង១១នាក់ទៀតរងរបួស។ ក្រៅពីនោះ ទាហាន MUNUSMA ជនជាតិ Togo ចំនួន៤នាក់ទៀត ក៏ត្រូវរងរបួសក្នុងការវាយប្រហារផ្សេងមួយនៅតំបន់ Konna និង Mopti។ នាបច្ចុប្បន្ន មិនទាន់មានក្រុមណាដែលទទួលការខុសត្រូវ ចំពោះករណីវាយប្រហារខាងលើនៅឡើយ ប៉ុន្តែបណ្ដាខ្មាន់កាំភ្លើងដែលមាន ទំនាក់ទំនងជាមួយអង្គការ al-Qeada តែងតែអនុវត្តន៍ការវាយប្រហារនៅតំបន់ ភាគខាងជើងនិងភាគកណ្ដាលប្រទេសម៉ាលី៕