កើតមានឡើងការវាយប្រហារដោយគ្រាប់បែកចំនួន ៨ ជាបន្តបន្ទាប់ក្នុង អំឡុង ២៤ ម៉ោងនៅថៃ
|
កើតមានឡើងការវាយប្រហារដោយគ្រាប់បែកចំនួន ៨ ជាបន្តបន្ទាប់ក្នុង អំឡុង ២៤ ម៉ោងនៅថៃ (VNA) |
(VOVworld) – នាព្រឹកថ្ងៃទី ១២ សីហា ប៉ូលីស្តថៃបានឲ្យដឹងថា៖ បានកើតមាន
ឡើងបន្ថែមការវាយប្រហារដោយគ្រាប់បែកចំនួន ២ ទៀតនៅមជ្ឈមណ្ឌល
កំសាន្តលំហែរកាយល្បីឈ្មោះ Hua Hin ស្ថិតនៅចម្ងាយ ២០០ គីឡូម៉ែត្រពី ទីក្រុង
បាងកក ដែលធ្វើឲ្យមនុស្សចំនួន ១ នាក់ត្រូវស្លាប់និង ៣ នាក់រងរបួស។ ដូច្នេះ
បានមានជនរងគ្រោះចំនួន ៤ នាក់ត្រូវស្លាប់ក្នុងការវាយប្រហារដោយគ្រាប់
បែកជាបន្តបន្ទាប់ចំនួន ៨ ក្នុងទូទាំងប្រទេសថៃ ក្នុងនោះមានរឿងហេតុ
ចំនួន ៤ ផ្ទុះឡើងនៅ Huan Hin ក្នុងអំឡុង ២៤ ម៉ោងកន្លងទៅ។ មជ្ឈដ្ឋាន
មន្ត្រីតំបន់បាន ឲ្យដឹងថា៖ គ្រាប់បែកចំនួន ២ គ្រាប់ពោលខាងលើត្រូវបាន
លាក់ក្នុងជើងផ្កា ហើយបានផ្ទុះនៅប៉មនាឡិកា។ សមត្ថកិច្ចបានចាត់ទុកថា
៖ មានលទ្ធភាពបណ្ដា ការវាយប្រហារនេះទាក់ទិនជាមួយគ្នា។ ក្រៅពីការវាយ
ប្រហារដោយគ្រាប់បែក នៅ Huan Hin ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ
បានកើតមានឡើងការវាយប្រ ហារដោយគ្រាប់បែកចំនួន ២ ទៀតនៅ
ខេត្ត Phuket ខេត្ត Surat Thani និងខេត្ត Trang បែកខាងត្បូងថៃ។
នាបច្ចុប្បន្ន សមត្ថកិច្ចថៃកំពុងធ្វើស៊ើបអង្គេតមូលហេតុ និងមេគំនិត
ដំណើរការវាយប្រហារពោលខាងលើ៕