កាតារិះគន់អារ៉ាប់ប៊ីសាអ៊ូឌិត ចំពោះការចាប់ខ្លួនពលរដ្ឋមួយរូបរបស់ប្រទេសនេះ
(VOVWORLD) -នាថ្ងៃទី ៣ ឧសភា កាតាបានចោទប្រកាន់ថា៖ អារ៉ាប៊ីសាអ៊ូឌិតបានរំលោភច្បាប់ បន្ទាប់ពីពេលដែលមជ្ឈដ្ឋានមន្ត្រី អារ៉ាប់ប៊ីសាអ៊ូឌិតបានចាប់ឃុំខ្លួនពលរដ្ឋកាតាមួយរូប ដែលកំពុងធ្វើដំណើរពីយេម៉ែន។
កាតារិះគន់អារ៉ាប់ប៊ីសាអ៊ូឌិត ចំពោះការចាប់ខ្លួនពលរដ្ឋមួយរូបរបស់ប្រទេសនេះ |
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកាតាបានលើកច្បាស់ថា៖ការដែលមជ្ឈដ្ឋានមន្ត្រី អារ៉ាប៊ីសាអ៊ូឌិត នាថ្ងៃទី ២១ មេសា បានចាប់ឃំខ្លួនពលរដ្ឋកាតាមួយរូប គឺលោក Mohammed Saleh Saadoun al-Qurabi ខណៈពេលដែលលោកកំពុងធ្វើដំណើរវិលត្រប់មកវិញពីយេម៉ែន ដោយគ្មានការចោទប្រកាន់ណាមួយឡើយ គឺជាការរំលោភច្បាប់ជាតិ។ កាតាបានអំពាវនាវឲ្យដោះលែងពលរដ្ឋនេះភ្លាមមួយរំពេច ព្រមទាំងចាត់ទុកថា៖ អារ៉ាប៊ីសាអ៊ូឌិតត្រូវទទួលខុសត្រូវអំពីសុវត្ថិភាពរបស់ពលរដ្ឋពោលខាងលើផងដែរ។
ទន្ទឹមនឹងនេះ កាណាល់ទូរទស្សន៍ Al-Arabiya របស់អារ៉ាប៊ីសាអ៊ូឌិតបានជូនដំណឹងថា៖ កងកម្លាំងរដ្ឋាភិបាលយេម៉ែនបានចាប់ឃុំខ្លួនលោក al-Qurabi ខណៈដែលលោកកំពុងស្វែងរកវិធីឆ្លងព្រំដែនយេម៉ែនទៅកាន់អូម៉ង់៕