ក្តីសង្ឃឹមទៅលើខឿនសេដ្ឋកិច្ចប្រទេសជាតិត្រូវបានស្តារឡើងវិញ


ក្តីសង្ឃឹមទៅលើខឿនសេដ្ឋកិច្ចប្រទេសជាតិត្រូវបានស្តារឡើងវិញ - ảnh 1
ក្តីសង្ឃឹមទៅលើខឿនសេដ្ឋកិច្ចប្រទេសជាតិត្រូវបានស្តារឡើងវិញ (VNA)

(VOVworld) – នាព្រឹកថ្ងៃទី ៣០ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី
រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានធ្វើជាអធិបតីសម័យ
ប្រជុំ ប្រឆាំខែសីហាឆ្នាំ ២០១៦។ ក្នុងសម័យប្រជុំលើកនេះ រដ្ឋាភិបាលគ្រោង
នឹង ពិភាក្សានិងផ្តល់មតិចំពោះគំរោងច្បាប់ចំនួន ៥ សេចក្តីសម្រេចចិត្ត
មួយ រួមជា មួយឯកសារសំខាន់ផ្សេងៗទៀត។ ថ្លែងមតិនៅពិធីបើកសម័យ
ប្រជុំលើកនេះ នាយករដ្ឋមន្ត្រី  Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
 ក្នុងរយៈពេលកន្លងទៅ ខឿនសេដ្ឋកិច្ចវៀតណាមត្រូវបានសា្តរឡើងវិញ។ 

«ប្រការសប្បាយរីករាយមួយគឺបរិយាកាសផលិតកម្មនិងទំនុកទិកចិត្តក្នុង
សហគមន៍និងទីផ្សារត្រូវបានស្តារឡើងវិញ។ ខេត្តក្រុងជាច្រើនបានពន្លឿនការ
វិនិយោគអាជីវកម្ម កែទម្រង់ និងបង្កលក្ខណៈងាយស្រួលសំរាប់ផលិតកម្ម
អាជីវកម្មអភិវឌ្ឍន៍។ ថ្នាក់ដឹកនាំរដ្ឋអំណាចតំបន់ នានាក្នុងទូទាំងប្រទេស
បានយកចិត្តទុកដាក់ដោះស្រាយបញ្ហាសំរាប់មជ្ឈដ្ឋានអាជីវករបង្កើតការ
ងារធ្វើយ៉ាងសកម្ម។ តំបន់ណានៅជួបការលំបាក តំបន់នោះបានខំប្រឹង
ប្រែងអស់ ពីកំលាំងកាយចិត្តដើម្បីរួចផុតពីភាពក្រីក្រ៕ »

ប្រតិកម្មទៅវិញ

ផ្សេងៗ