កោតសរសើរ​គ្រូពេទ្យ​វៀតណាម​វ័យ​ក្មេង​គំរូ​ ចំ​នួន​​ ១០​នាក់​

(VOVWORLD) - នាយប់ថ្ងៃទី ២១ មិនា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ គណៈកម្មាធិការមជ្ឈិមសមាគមយុវជនវៀតណាម គណៈកម្មាធិការមជ្ឈិមនៃសមាគមគ្រូពេទ្យវ័យក្មេងវៀតណាម បានសម្របសម្រួលជាមួយក្រសួងសុខាភិបាល រៀបចំពិធីកោតសរសើរវេជ្ជបណ្ឌិតវ័យក្មេងវៀតណាមគំរូ ចំនួន ១០រូប ក្រោមប្រធានបទ "វេជ្ជបណ្ឌិតវ័យក្មេងនៅលើរណសិរ្យប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩"។
កោតសរសើរ​គ្រូពេទ្យ​វៀតណាម​វ័យ​ក្មេង​គំរូ​ ចំ​នួន​​ ១០​នាក់​ - ảnh 1វេជ្ជបណ្ឌិត Le Xuan Tung វេជ្ជបណ្ឌិតម្នាក់ក្នុងចំណោមវេជ្ជបណ្ឌិតវ័យក្មេងគំរូ ចំនួន១០នាក់ក្នុងឆ្នាំ២០២១។ (រូបថត៖ VGP/HM)

វេជ្ជបណ្ឌិតដែលទទួលបានការកោតសរសើរក្នុងពិធីឆ្នាំនេះ គឺជាវេជ្ជបណ្ឌិតវ័យក្មេងចំនួន១០រូប ដែលមានអាយុមិនលើសពី៤០ឆ្នាំ បានលះបង់ក្នុងវិជ្ជាជីវៈពេទ្យ អស់ចិត្តអស់ថ្លើមដើម្បីអ្នកជំងឺ មានទេពកោសល្យ មានក្រមសិលធម៌គ្រូពេទ្យ និងមានសមិទ្ធិផលក្នុងសកម្មភាពការពារនិងព្យាបាលជំងឺ។ ជាពិសេសក្នុងសកម្មភាពស្ម័គ្រចិត្តដើម្បីសុខភាពសហគមន៍ ដូចជាសកម្មភាពសប្បុរសធម៌ ការពិនិត្យសុខភាពនិងព្យាបាលជំងឺសម្រាប់ជនក្រីក្រ។ ទាំងអស់នេះ សុទ្ធតែជាវេជ្ជបណ្ឌិតវ័យក្មេងជាគំរូ ដែលបានស្ម័គ្រចិត្ត ហ៊ានគិត ហ៊ានធ្វើ មិនខ្លាចការលំបាក និងបានលះបង់ដើម្បីចូលរួមការងារនិងជួយដល់មន្ទីរពេទ្យ បរិក្ខារពេទ្យនៅតាមតំបន់ដាច់ស្រយាល និងតំបន់ជួបការលំបាកខ្លាំង ឬក្នុងវិស័យការងារពិសេសដែលទាក់ទងនឹងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ក្នុងដំណាក់កាល ២០២០-២០២១។

នៅមុនពិធីកោតសរសើរ វេជ្ជបណ្ឌិតវ័យក្មេងជាគំរូមានការជួបជុំគ្នា រាយការណ៍ជូនថ្នាក់ដឹកនាំបក្ស និងរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ