កាតាអំពាវនាវឲ្យដោះស្រាយជំលោះតាមរយៈកិច្ចសន្ទនា

(VOVWORLD) - នាថ្ងៃទី២១ កក្កដា ព្រះមហាក្សត្រកាតា Tamim bin Hamad al-Thani អះអាងថា នេះជាពេលវេលាដើម្បីអនុវត្តកិច្ចចរចារសំដៅដោះស្រាយ ជំលោះរវាង Doha និងប្រទេសអារ៉ាប់ជិតខាងនានា។
កាតាអំពាវនាវឲ្យដោះស្រាយជំលោះតាមរយៈកិច្ចសន្ទនា - ảnh 1 ព្រះមហាក្សត្រកាតា Tamim bin Hamad al-Thani (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២១ កក្កដា ព្រះមហាក្សត្រកាតា Tamim bin Hamad al-Thani អះអាងថា នេះជាពេលវេលាដើម្បីអនុវត្តកិច្ចចរចារសំដៅដោះស្រាយ ជំលោះរវាង Doha និងប្រទេសអារ៉ាប់ជិតខាងនានា។ ក្នុងបទសន្ទរកថាលើ ទូរទស្សន៍ ព្រះមហាក្សត្រ Al-Thani អះអាងថា ភាគី Doha ត្រៀមខ្លួនជាស្រេចធ្វើ ការសន្ទនា ប៉ុន្តែដំណោះស្រាយទាំងអស់ត្រូវគោរពអធិបតេយ្យភាពរបស់កាតា។

        មុននោះ ប្រតិកម្មចំពោះការចោទប្រកាន់ពីការគាំទ្រភេរវកម្មដែលកាតា ច្រានចោលនោះ ប្រទេសនេះបានសំរេចធ្វើវិសោធនកម្មនូវច្បាប់ស្ដីពីការប្រឆាំង ភេរវកម្ម ក្នុងនោះ ដាក់ចេញគោលការណ៍កំណត់ភេរវកម្ម ហុំព័ទ្ធការផ្ដល់ជំនួយ ឧបត្ថម្ភនិងហិរញ្ញវត្ថុសំរាប់ភេរវកម្ម។ កាតាកំពុងរងសម្ពាធពីប្រទេសអារ៉ាប់នានា នៅឈូងសមុទ្រពែក្សដែលចោទប្រកាន់ Doha ពីអំពើជួយឧបត្ថម្ភលទ្ធិភេរវកម្ម និងធ្វើអន្តរាគមន៍ទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងៗ។ ក្រុមប្រទេសអារ៉ាប់ នេះបានដាក់ទណ្ឌកម្មទៅលើកាតាចាប់ពីខែមុន ព្រមទាំងដាក់ចេញបញ្ជីឈ្មោះ សំណូមពរ១៣ខដែលក្រុង Doha ត្រូវអនុវត្តដើម្បីដោះស្រាយភាពតានតឹងនា បច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ