កាតាអំពាវនាវឲ្យប្រទេសជិតខាងលុបបំបាត់ចោលបទហ៊ុំព័ទ្ធពាណិជ្ជកម្ម
(VOVWORLD) -នាថ្ងៃទី១៨តុលា ព្រះមហា ក្សត្រកាតា Tamim bin Hamad al-Thani បាន អំពាវនាវឲ្យប្រទេសជិតខាង លុបចោលបទដាក់ទណ្ណកម្មពាណិជ្ជកម្ម ដ៏“អយុត្តិធម៌” ដែល អូសបន្លាយលើប្រទេសនេះរយៈពេល៤ខែកន្លងទៅ ព្រមទាំងអះអាងថា លោកត្រៀមខ្លួនជាស្រេចចូលរួមការចរចាដើម្បីបញ្ចប់វិបត្តិការ ទូតឈូងសមុទ្រនេះ។
ព្រះមហាក្សត្រកាតា Tamim bin Hamad al-Thani (រូបថតៈ AFP/TTXVN) |
លោក Al Thani បានលើកច្បាស់ថា “កាតាត្រៀមខ្លួនជា ស្រេចចូលរួមការចរចារដើម្បីស្វែងរកដំណោះស្រាយ ព្រោះថា គ្មានអ្នកឈ្នះ លើបញ្ហានេះឡើយ”។
មុននោះ នាថ្ងៃទី១៧តុលា ក្នុងការឆ្លើយសំភាសន៍ជាមួយទីភ្នាក់ងារ សារ ព័ត៌មាន CNBC រដ្ឋមន្ត្រីកាតា លោក Mohammed bin Abdulrahman Al-Thani បានអះអាងថា រាល់វិធានការរបស់ អារ៉ាប៊ីសាអ៊ូឌីតនិងប្រទេសអារ៉ាប់ចំនួន៣ ទៀតក្នុងជម្លោះជាមួយកាតានោះគឺបណ្តាលការខូចខាតសម្រាប់យុទ្ធនាការ ប្រឆាំងអង្គការរដ្ឋឥស្លាម IS ស្វ័យប្រកាសដឹកនាំដោយអាមេរិកផងដែរ៕