កាតាអះអាងថាមិនបណ្ដេញចេញប្រជាពលរដ្ឋរបស់ប្រទេសនានាដែលបានកាត់ផ្ដាច់ទំនាក់ទំនងទេ
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានកាតា ដកស្រង់សេចក្ដីប្រកាសរបស់ក្រសួង មហាផ្ទៃកាតានាថ្ងៃទី១០ មិថុនា ដែលឲ្យដឹងថា ប្រជាពលរដ្ឋនៃបណ្ដាប្រទេស ដែលបានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតាក្នុងសប្ដាហ៍កន្លងទៅនោះ នៅមានសិទ្ធិស្នាក់នៅប្រទេសនេះតាមការកំណត់នាបច្ចុប្បន្ន។
ប្រជាជននៅក្នុងផ្សារទំនើបមួយនៅទីក្រុង Doha របស់កាតាកាលពីថ្ងៃទី៦ មិថុនា (រូបថត៖Xinhua/TTXVN) |
(VOVworld) - ទីភ្នាក់ងារសារព័ត៌មានកាតា ដកស្រង់សេចក្ដីប្រកាសរបស់ក្រសួង មហាផ្ទៃកាតានាថ្ងៃទី១០ មិថុនា ដែលឲ្យដឹងថា ប្រជាពលរដ្ឋនៃបណ្ដាប្រទេស ដែលបានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតាក្នុងសប្ដាហ៍កន្លងទៅនោះ នៅមានសិទ្ធិស្នាក់នៅប្រទេសនេះតាមការកំណត់នាបច្ចុប្បន្ន។សេចក្ដីប្រកាសពោលខាងលើលើកច្បាស់ថា គ្មានការផ្លាស់ប្ដូរណាក្នុងគោលនយោបាយជាមួយ ប្រទេសជាភាតរៈនិងមិត្តភាពដែលបានកាត់ផ្ដាច់ឬទម្លាក់កំរិតទំនាក់ទំនងការទូតក្រោយពីយុទ្ធនាការអមិត្តប្រឆាំងនឹងកាតានោះឡើយ។
កាលពីថ្ងៃទី៥ មិថុនា កន្លងទៅ អារ៉ាប់ប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីបបានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតាដោយចោទ ប្រកាន់ក្រុង Doha បានជួយឧបត្ថម្ភក្រុមភេរវកម្មនិងធ្វើអន្តរាគមន៍ទៅក្នុងកិច្ចការ ផ្ទៃក្នុងរបស់ប្រទេសនានាក្នុងតំបន់។ក្រោយពីនោះ យេម៉ែន រដ្ឋាភិបាលដែល ត្រូវបានអន្តរជាតិទទួលស្គាល់នៅប៉ែកខាងកើតលីប៊ី ម៉ាល់ឌីវ និង Mauritania ក៏បានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតាដែរ៕