កែទម្រង់សំណុំបែបបទរដ្ឋបាលក្នុងការអនុវត្តគំរោងការវិនិយោគ។
(VOV) /  
|
កែទម្រង់សំណុំបែបបទរដ្ឋបាលក្នុងការអនុវត្តគំរោងការវិនិយោគ។ (Internet) |
VOV-នាព្រឹកថ្ងៃទី២៣សីហានៅទីក្រុងហូជីមិញសភាពាណិជ្ជកម្មឧស្សាហកម្ម
វៀតណាម (VCCI) បានសហការជាមួយនាយកដ្ឋានត្រួតពិនិត្យសំណុំបែបបទ
រដ្ឋបាល ក្រសួងយុត្តិធម៍ រៀបចំសិក្ខាសាលាដំណោះស្រាយកំណែទម្រង់សំណុំបែបបទរដ្ឋបាលក្នុងការអនុវត្តគំរោងការវិនិយោគ។ ថ្លែងមតិនៅទីនេះ លោក Pham
Gia Tuc អនុប្រធាន VCCI និងជាអនុប្រធានក្រុមប្រឹក្សាពិគ្រោះកំណែទម្រង់សំណុំបែបបទរដ្ឋបាលបានឲ្យដឹងថា៖
“តាមរយៈមតិយោបល់របស់អ្នកជំនាញការ អាជីវករយើងខ្ញុំនឹងមានរបាយការណ៍បូកសរុបរួមរបស់ក្រុមប្រឹក្សាដើម្បីរាយការណ៍ជូននាយករដ្ឋមន្ត្រីរដ្ឋាភិបាលចេញសេចក្តីសំរេចចិត្តអំពីការកំណែទម្រង់សំណុំបែបបទរដ្ឋបាលក្នុង
ការវិនិយោគឆ្ពោះទៅអាចធ្វើវិសោធនកម្មច្បាប់ដើម្បីយើងមានក្រមសំណុំបែបបទ
មានបទដ្ឋានច្បាស់លាស់ងាយអនុវត្តរួមចំណែកលើកកំពស់ប្រសិទ្ធភាពគំរោងការ
វិនិយោគក៏ដូចជារបស់អង្គភាពអាជីវកម្ម៕”
-VOV