កុំធ្វេសប្រហែកក្នុងការងារបង្ការនិងទប់ទល់ជាមួយព្យុះDianmu

កុំធ្វេសប្រហែកក្នុងការងារបង្ការនិងទប់ទល់ជាមួយព្យុះDianmu - ảnh 1
ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ក្នុងពេលអញ្ជើញទៅត្រួតពិនិត្យការ ងារបង្ការទប់ទល់ខ្យល់ព្យុះនៅខេត្ត Thanh Hoa

(VOVworld)- កុំធ្វេសប្រហែកក្នុងការងារបង្ការនិងទប់ទល់ជាមួយព្យុះDianmu។​នេះជា
 ការអះអាងរបស់ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ក្នុងពេលអញ្ជើញទៅត្រួតពិ
និត្យការ ងារបង្ការទប់ទល់ខ្យល់ព្យុះនៅខេត្ត Thanh Hoa នាថ្ងៃទី១៩សីហា។ លោក
Vu Duc Dam បានសង្កត់ធ្ងន់ថា ខេត្តត្រូវអនុវត្តត្រឹមត្រូវនូវការបញ្ជាណែនាំរបស់មជ្ឈឹម
និងផ្តល់ព័ត៌មាន បន្ទាន់ទៅដល់មូលដ្ឋានដើម្បីប្រជាជនអាចម្ចាស់ការអនុវត្តវិធានការ
បង្ការទប់ទល់ជាមួយ ខ្យល់ព្យុះ។ ក៏ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី​លោក Vuong
Dinh Hue បានអញ្ជើញទៅ ត្រួតពិនិត្យការងារបង្ការនិងទប់ទល់ខ្យល់ព្យុះនៅខេត្ត
Quang Ninh។​ នៅទីនេះ លោកបាន ស្នើរឲ្យកម្លាំងទ័ពនានាត្រូវមានវិធានការធានា
សុវត្ថិភាពសម្រាប់ប្រជាជនក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ