កើនគ្រោះអាសន្នវាយប្រហារភេរវកម្មតម្រង់ទៅលើឥណ្ឌា
|
កើនគ្រោះអាសន្នវាយប្រហារភេរវកម្មតម្រង់ទៅលើឥណ្ឌា (AFP) |
Vovworld-នាថ្ងៃទី៦វិច្ឆកាសាខាថ្មីមួយរបស់ក្រុមតាលីបង់នៅប៉ាគីស្ថាន
Tehreek-e-Taliban Pakistan Jamaat ul-Ahrar (TTP-JA) បានគំរាមកំហែងវាយប្រហារ
តម្រង់ទៅលើឥណ្ឌា។ មុននោះនាថ្ងៃទី២វិច្ឆកាក្រុមនេះបានដំណើរការវាយប្រហារ
ដ៏បង្ហូរឈាមនៅច្រកទ្វាព្រំដែន Wagah រវាងឥណ្ឌានិងប៉ាគីស្ថានធ្វើឲ្យមនុស្សចំនួន
៦១នាក់ស្លាប់និង២០០នាក់រងរបួស។
អ្នកនាំពាក្យនៃក្រុម TTP-JA Ehsanullah Ehsan បានប្រកាសថាឥណ្ឌានឹងជា
គោលដៅវាយប្រហារជាបន្តនៃក្រុមនេះ។ បណ្ដាស្ថាប័នសន្តិសុខឥណ្ឌាកំពុងពិនិត្យ
យ៉ាងម៉ត់ចត់ការគំរាមកំហែងពី TTP-JA ទន្ទឹមនឹងនោះសម្ដែងការព្រួយបារម្ភអំពី
លទ្ធភាពរួមផ្សំសកម្មភាពរវាងក្រុមភេរវកម្មនានា ពិសេសគឺបណ្ដាក្រុមជនប៉ះបោរ
តាលីបង់និង Al Qaeda៕