ក្នុងខែកក្កដាឆ្នាំ២០២០សេដ្ឋកិច្ចវៀតណាមបន្តស្ដារឡើងវិញ

(VOVWORLD) - ទំហំនាំចេញស្មើនឹងខែ កក្កដាឆ្នាំ២០១៩ ដោយមិនអើពើដល់ការរអាក់រអួលនៃសេដ្ឋកិច្ចសកល ខណៈដែលលំហូរទុនវិនិយោគដោយផ្ទាល់ពីបរទេសធ្លាក់ចុះត្រឹម៧%ក្នុង រយៈពេល៧ខែកន្លងទៅតែប៉ុណ្ណោះ។

របាយការណ៍បច្ចុប្បន្នភាពម៉ាក្រូសេដ្ឋកិច្ចវៀតណាមក្នុងខែកក្កដាឆ្នាំ ២០២០ ដែលត្រូវបានធនាគារពិភពលោក (WB) ប្រកាសកាលពីថ្ងៃទី១១ សីហា បានវាយតម្លៃថា សេដ្ឋកិច្ចវៀតណាមបន្តស្ដារឡើងវិញ។ ទំហំនៃ វិស័យផលិតកម្ម-កែច្នៃ និងលក់រាយក្នុងប្រទេសបានកើន២,១%និង៤,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ ទំហំនាំចេញស្មើនឹងខែ កក្កដាឆ្នាំ២០១៩ ដោយមិនអើពើដល់ការរអាក់រអួលនៃសេដ្ឋកិច្ចសកល ខណៈដែលលំហូរទុនវិនិយោគដោយផ្ទាល់ពីបរទេសធ្លាក់ចុះត្រឹម៧%ក្នុង រយៈពេល៧ខែកន្លងទៅតែប៉ុណ្ណោះ។

WB បានព្យាករណ៍ថា នាពេលខាងមុខ ការកើតមានករណីឆ្លង Covid-19 នៅក្នុងសហគមន៍ដែលនាំទៅរកវិធានការរឹតត្បិតថ្មីនោះ នឹងប៉ះពាល់ដល់ ដំណើរការស្ដារសេដ្ឋកិច្ចរបស់វៀតណាម។ ប៉ុន្តែ ផលប៉ះពាល់អវិជ្ជមាននឹង ត្រូវបានកាត់បន្ថយ ដោយសាររដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងជំរុញការ អនុវត្តកម្មវិធីវិនិយោគសាធារណៈនៅតាមតំបន់នានាលើទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ