ក្នុងខែមករាឆ្នាំ២០២១ ចំនួនសហគ្រាសដែលត្រូវបានបង្កើតថ្មីកើនឡើងជិត ២២%
(VOVWORLD) - តាមនោះ ក្នុងខែមករា ឆ្នាំ ២០២១ នៅទូទាំងប្រទេសមានសហគ្រាសទើបបង្កើតថ្មីជិត ១០,១ ពាន់ ដែលមានដើមទុនចុះបញ្ជីជាង ១៥៥ ពាន់ពាន់លានដុង ហើយចំនួនកម្មករនិយោជិកចុះបញ្ជីមានជាង ១១៦ ពាន់នាក់ ដែលបាន កើនឡើងជិត ២២% នៃចំនួនសហគ្រាសសរុប បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០
រូបថតឧទាហរណ៍ (ប្រភព៖ Dantri) |
យោងតាមនិយកដ្ឋានស្ថិតិវៀតណាមបានឲ្យដឹងថាស្ថានភាពចុះបញ្ជីអាជីវកម្មនៅខែមករាឆ្នាំ ២០២១ មានភាពលេចធ្លោជាច្រើននៅពេលដែលសហគ្រាសដែលបានចុះបញ្ជីអាជីវកម្មថ្មី បានកើនឡើងទាំងអំពីបរិមាណនិងដើមទុនចុះបញ្ជីផងដែរ។
តាមនោះ ក្នុងខែមករា ឆ្នាំ ២០២១ នៅទូទាំងប្រទេសមានសហគ្រាសទើបបង្កើតថ្មីជិត ១០,១ ពាន់ ដែលមានដើមទុនចុះបញ្ជីជាង ១៥៥ ពាន់ពាន់លានដុង ហើយចំនួនកម្មករនិយោជិកចុះបញ្ជីមានជាង ១១៦ ពាន់នាក់ ដែលបាន កើនឡើងជិត ២២% នៃចំនួនសហគ្រាសសរុប បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ ។
ភាគច្រើននៃវិស័យប្រតិបត្តិការដែលមានការកើនឡើងនៃចំនួនសហគ្រាសទើបតែត្រូវបានបង្កើតថ្មីគឺ៖ ការលក់ដុំ លក់រាយ ជួសជុលរថយន្តនិងម៉ូតូ; វិស័យកែច្នៃ កម្មន្តសាល សាងសង់ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; ការដឹកជញ្ជូន ឃ្លាំងទុកទំនិញ; សុខាភិបាលនិងសកម្មភាពផ្តល់ជំនួយសង្គមកិច្ចជាដើម៕