ក្នុងឆ្នាំ២០១៥នឹងចលនាឈាមចំនួន១៧ពាន់ឯកតាបម្រើការព្យាបាល

ក្នុងឆ្នាំ២០១៥នឹងចលនាឈាមចំនួន១៧ពាន់ឯកតាបម្រើការព្យាបាល - ảnh 1
យុទ្ធជនខេត្ត Quang Ninh ចូលរួមដំណើរការក្រហមឆ្នាំ២០១៤

(VOVworld) - នាថ្ងៃទី២៩ មិថុនា សាស្ត្រាចារ្យបណ្ឌិត Nguyen Anh Tri ប្រធានវិទ្យា
ស្ថានឈាមវិទ្យាផ្ដល់ឈាមមជ្ឈឹមវៀតណាមនិងជាប្រធានគណៈចាត់តាំងកម្មវិធី
ដំណើរការក្រហមបរិច្ចាកឈាមមនុស្សធម៌ឆ្នាំ២០១៥ បានឲ្យដឹងថា ក្នុងឆ្នាំនេះកម្ម
វិធីដំណើរការក្រហមនឹងបន្តប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី២៧ កក្កដា ខាងមុខ។
តាមនោះ តំណាងចូលរួមដំណើរការក្រហម២០១៥ចំនួន១២០នាក់នឹង ធ្វើដំណើរ
តាមខេត្តក្រុងចំនួន២២និងចូលរួមការរៀបចំមហោស្រពដូរតន្រ្តី និង ទិវាបុណ្យបរិ
ច្ចាកឈាម។ក្រោមប្រធានបទ “តភ្ជាប់សាច់ឈាមវៀតណាម” ដំណើរការក្រហម
ឆ្នាំនេះ ខំប្រឹងប្រែងចលនាឲ្យបានឈាមចំនួន១៧ពាន់ឯកតាយ៉ាងហោចណាស់
បម្រើការព្យាបាលសំរាប់អ្នកជំងឺក្នុងរដូវក្ដៅនេះ។បញ្ចប់កម្មវិធីនាថ្ងៃទី២៥ កក្កដា
នឹងប្រព្រឹត្តទៅទិវាបុណ្យបរិច្ចាកឈាមនៅពហុកីឡាដ្ឋានជាតិ My Dinh នៅរដ្ឋធានី
ហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ