ក្នុងឆ្នាំ២០២៣ វៀតណាមដាក់គោលដៅទទួលភ្ញៀវទេសចរអន្តរជាតិចំនួន៨លាននាក់
(VOVWORLD) - យោងតាមអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម នៅឆ្នាំ ២០២៣ ផ្នែក ទេសចរណ៍វៀតណាមដាក់ចេញគោលដៅទទួលភ្ញៀវទេសចរចំនួន ១១០ លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិប្រមាណ ៨ លាននាក់។
ភ្ញៀវទេសចរអន្តរជាតិមក Hoi An ក្នុងខែមីនាឆ្នាំ២០២២។ (រូបថត៖ VNexpress) |
យោងតាមទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានស្ថិតិ នៅថ្ងៃទី ២៩ ខែធ្នូ នៅទីក្រុងហាណូយ ចំនួនភ្ញៀវទេសចរអន្តរជាតិមកវៀតណាមក្នុងខែធ្នូ ឆ្នាំ ២០២២ សម្រេចបានជាង ៧០ ម៉ឺននាក់ កើនឡើង ១៨,៥% បើធៀបនឹងខែមុន។ ជាទូទៅ ក្នុងឆ្នាំ ២០២២ ភ្ញៀវទេសចរអន្តរជាតិ មកវៀតណាមសម្រេចបានជាង ៣,៦៦ លាននាក់ កើនឡើង ២៣,៣ ដងបើធៀបនឹងឆ្នាំមុន។
យោងតាមអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម នៅឆ្នាំ ២០២៣ ផ្នែក ទេសចរណ៍វៀតណាមដាក់ចេញគោលដៅទទួលភ្ញៀវទេសចរចំនួន ១១០ លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិប្រមាណ ៨ លាននាក់។ ចំណូលសរុបពីភ្ញៀវទេសចរសម្រេចបានប្រមាណ ៦៥០ ទ្រីលានដុង (ស្មើជាង ២៧,៤ ពាន់លានដុល្លារអាមេរិក)៕