ក្នុងឆមាសទី ១ ឆ្នាំ ២០២០ វៀតណាមទាក់ទាញទុន FDI ចំនួន ១៥,៦៧ ពាន់លានដុល្លារអាមេរិក

(VOVWORLD) - យោងតាមក្រសួងផែនការនិងវិនិយោគបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២០ ខែមិថុនា ទុនចុះបញ្ជីសរុប ទុនកែសម្រួល និងការបណ្ដាក់ទុនទិញភាគហ៊ុនរបស់វិនិយោគិនបរទេស ក្នុងឆមាសទី ១ ឆ្នាំ ២០២០ របស់វៀតណាមទទួលបាន ១៥,៦៧ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៨៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។

វិនិយោគិនបរទេសបានវិនិយោគលើវិស័យចំនួន ១៨ ក្នុងនោះវិស័យឧស្សាហកម្មកែច្នៃ ដើរឈានមុខគេ ពោលគឺស្រូបយក ៥១% នៃទុនវិនិយោគចុះបញ្ជីសរុប។ វិស័យផលិតកម្ម ចែកចាយអគ្គិសនីស្ថិតនៅលំដាប់ទី ២ ។ បន្ទាប់មកគឺវិស័យលក់រាយ លក់ដុំ និងសកម្មភាពធ្វើការជីវកម្មលើអចលនទ្រព្យ។

មានប្រទេសនិងដែនដីចំនួន ៩៨ ដែលកំពុងវិនិយោគនៅវៀតណាម ដែលក្នុងនោះសិង្ហបុរីនាំមុខគេ ដោយមានទុនវិនិយោគសរុបចំនួន ៥,៤៤ ពាន់លានដុល្លារអាមេរិក។ បន្ទាប់មកគឺ ថៃ ចិន ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ (ចិន) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ