ក្នុងឆមាសទីមួយនៃឆ្នាំ ២០២០ Ninh Binh បើកចំណាយ ៧២% នៃចំនួនទុនវិនិយោគសាធារណៈ

(VOVWORLD) - នាព្រឹកថ្ងៃទី ១២ ខែកក្កដានេះ នៅទីក្រុង Ninh Binh នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញ ជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្ត Ninh Binh។ 
ក្នុងឆមាសទីមួយនៃឆ្នាំ ២០២០ Ninh Binh បើកចំណាយ ៧២% នៃចំនួនទុនវិនិយោគសាធារណៈ - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ ជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗខេត្ត Ninh Binh

ថ្លែងនៅក្នុងជំនួបធ្វើការនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា នេះគឺជាកម្មវិធី ដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការបើកចំណាយទុនវិនិយោគសាធារណៈដើមដំបូងរបស់នាយករដ្ឋ មន្រ្តី និងរបស់ក្រសួងនានាជាមួយមូលដ្ឋាន។ ហេតុដូច្នេះ លោកនាយករដ្ឋមន្រ្តីបានស្នើដល់ថ្នាក់ដឹកនាំខេត្ត ត្រូវមានការប្តេជ្ញាចិត្តជាក់លាក់ លើការបើកចំណាយទុនវិនិយោគ សាធារណៈ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការប្រជាជនខេត្ត Ninh Binh ថា ទោះបីជាជួបការលំបាកដោយសារកូវីដ ១៩ ក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ ខេត្ត Ninh Binh បានបើកចំណាយប្រមាណ ៧២% នៃទុនវិនិយោគសាធារណៈ។ ខេត្ត Ninh Binh សន្យាថា នឹងបញ្ចប់ការ បើកចំណាយ ១០០% នៃទុនវិនិយោគសាធារណៈក្នុងឆ្នាំនេះ ប្រហែលជានឹងបញ្ចប់ឆាប់ៗនេះ ពោលគឺខែតុលាខាងមុខតែម្តង។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ថា Ninh Binh មានបទពិសោធន៍ជាច្រើនក្នុងការបើកចំណាយទុនវិនិយោគសាធារណៈ មានវិធានការយ៉ាងម៉ឺងម៉ាត់និងសកម្មក្នុងការបោសសំអាតផ្ទៃក្រឡាដី ដោយមានការផ្សារភ្ជាប់ការទទួលខុសត្រូវរវាងថ្នាក់ដឹកនាំស្រុកនិងក្រុង រួមចំណែកជួយឲ្យការងារបោសសំអាតផ្ទៃក្រឡាដីដំណើរការយ៉ាងឆាប់រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ