ក្នុងឆមាសទី២ ឆ្នាំ២០២៤ ការនាំចេញទៅកាន់សហភាពអឺរ៉ុបអាចកើនដល់ជាង ៥០ពាន់លានដុល្លារអាមេរិក
(VOVWORLD) - ចំណុចភ្លឺបំផុតដែលឃើញនៅក្នុងការធ្វើស្ថិតិរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម គឺការនាំចេញក្នុងឆមាសទី ១ ឆ្នាំ ២០២៤ ឈានដល់ ២៤.៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៤.១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រូបថត៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម |
យោងតាមនាយកដ្ឋាននាំចូល-នាំចេញ (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បានឲ្យដឹងថា តម្លៃប្រាក់នាំចូល-នាំចេញសរុបនៃទំនិញរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) ក្នុងឆមាសទីមួយនៃឆ្នាំនេះ សម្រេចបាន ៣២ពាន់លានដុល្លារអាមេរិក ជាមួយនឹងអតិរេកពាណិជ្ជកម្ម ១៧ ពាន់លានដុល្លារអាមេរិក កើនឡើង ១៨.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលកត់ត្រាការកើនឡើងជាវិជ្ជមានក្នុងឆមាសទី ១ ឆ្នាំនេះ។
ចំណុចភ្លឺបំផុតដែលឃើញនៅក្នុងការធ្វើស្ថិតិរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម គឺការនាំចេញក្នុងឆមាសទី ១ ឆ្នាំ ២០២៤ ឈានដល់ ២៤.៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៤.១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបបានកើនឡើងពីរខ្ទង់ ដោយសារការងើបឡើងវិញគួរឲ្យកត់សម្គាល់នៃក្រុមផលិតផលសំខាន់ៗដូចជា ទូរស័ព្ទ កុំព្យូទ័រ វាយនភ័ណ្ឌ ស្បែកជើង កសិ រុក្ខ ជលផល។
ប្រសិនបើបន្តរក្សាសន្ទុះងើបឡើងវិញដូចនៅក្នុងឆមាសទីមួយនោះ នេះ ការនាំចេញទៅកាន់សហភាពអឺរ៉ុបអាចឈានដល់ ៥០ ទៅ ៥២ ពាន់លានដុល្លារអាមេរិក ក្នុងឆមាសទី ២ ឆ្នាំនេះផងដែរ៕