ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ វៀតណាមទាក់ទាញដើមទុនវិនិយោគផ្ទាល់ពីបរទេសចំនួន ៨,៥៥ ពាន់លានដុល្លារអាមេរិក

(VOVWORLD) - នាយកដ្ឋានវិនិយោគបរទេសនៃក្រសួងផែនការនិងវិនិយោគវៀតណាម បានឲ្យដឹងថា ចាប់ពីដើមឆ្នាំដល់ថ្ងៃទី ២០ ខែមីនា ដើមទុនចុះបញ្ជីថ្មីសរុប កែសម្រួល និងការវិភាគទានដើមទុនទិញភាគហ៊ុនរបស់វិនិយោគិនបរទេសនៅ ប្រទេសវៀតណាម សម្រេចបានថវិកាជាទឹកប្រាក់ចំនួន ៨.៥៥ ពាន់លានដុល្លារអាមេរិកស្មើនឹង ៧៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៩។
ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ វៀតណាមទាក់ទាញដើមទុនវិនិយោគផ្ទាល់ពីបរទេសចំនួន ៨,៥៥ ពាន់លានដុល្លារអាមេរិក - ảnh 1 នុងត្រីមាសទី ១ ឆ្នាំ ២០២០ វៀតណាមទាក់ទាញដើមទុនវិនិយោគផ្ទាល់ពីបរទេសចំនួន ៨,៥៥ ពាន់លានដុល្លារអាមេរិក

ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ នៅទូទាំងប្រទេសមានគំរោងថ្មីចំនួន ៧៥៨ ទទួលបានវិញ្ញាបនប័ត្រចុះបញ្ជីវិនិយោគដោយមានដើមទុនចុះបញ្ជីថ្មីសរុប ៥,៥ ពាន់ លានដុល្លារអាមេរិកផងដែរ។ 

យោងតាមដៃគូវិនិយោគ បានឲ្យដឹងថាមានប្រទេសនិងដែនដីចំនួន ៨៧ បានបោះទុនវិនិយោគនៅប្រទេសវៀតណាមក្នុងនោះប្រទេសសិង្ហបុរី នាំមុខគេដោយមានដើមទុនវិនិយោគសរុបចំនួន ៤,៥៤ ពាន់លានដុល្លារអាមេរិក។

រីឯជប៉ុនបានឈរនៅលំដាប់ទី ២ និងចិនឈរនៅលំដាប់ទី ៣ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ