ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ វៀតណាមនឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ៧ លានដូសសម្រាប់កុមារ
(VOVWORLD) - នៅរសៀលថ្ងៃទី៣ ខែមិនា ក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលប្រចាំខែកុម្ភៈ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានាបានជូនដំណឹងអំពីបញ្ហាមួយចំនួនដែលសាធារណៈមតិ និងសាព័ត៌មានចាប់អារម្មណ៍ ក្នុងនោះមានបញ្ហាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនកុមារ ដែលមានអាយុពី ៥ ទៅ ១១ ឆ្នាំ។
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Do Xuan Tuyen (រូបថត៖ VNA) |
ទាក់ទងនឹងបញ្ហានេះ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Do Xuan Tuyen បានឲ្យដឹងថា មុននឹងកសាងផែនការនេះ ថ្នាក់ដឹកនាំក្រសួងសុខាភិបាលបានរាយការណ៍ជូនរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ការិយាល័យនយោបាយ និងគណៈលេខាអំពីបញ្ហានេះរួចហើយ។ តាមនោះ រដ្ឋាភិបាលបានចេញសេចក្ដីសម្រេចចិត្តស្ដីពីការបញ្ជាទិញវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ២១,៩ លានដូសសម្រាប់ចាក់ជូនកុមារប្រមាណ ១១,៨ លាននាក់។
ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាលបានសម្របសម្រួលយ៉ាងជិតស្និទ្ធិជាមួយគណៈឃោសនាអប់រំមជ្ឈឹម និងក្រសួងអប់រំ និងបណ្ដុះបណ្ដាល ដើម្បីធ្វើការស្ទង់មតិសហគមន៍ ជាពិសេសគឺអាណាព្យាបាលរបស់សិស្សានុសិស្ស ដែលមានអាយុពី ៥ ទៅ ១១ ឆ្នាំ។ តាមនោះ អត្រា "យល់ព្រមខ្ពស់" សម្រេចបាន ៧៨%; អត្រា "យល់ព្រម" សម្រេចបាន ១៨ %; អត្រាយល់ព្រមសរុបសម្រេចបានពី ៩៥ ទៅ ៩៦% ។
ក្រសួងសុខាភិបាលក៏បានជួបប្រជុំ និងឯកភាពគ្នាជាមួយក្រុមហ៊ុន Pfizer ដើម្បីកសាងផែនអំពីកាថវិកា និងផែនការដេញថ្លៃ ហើយខិតខំប្រឹងប្រែងក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ នេះ (ខែមិនា ឆ្នាំ ២០២២) វៀតណាមទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ចំនួន ៧ លានដូសសម្រាប់កុមារ ហើយក្នុងត្រីមាស់ទី៤ ឆ្នាំ ២០២២ ទទួលបាន ១៤,៩ លានដូសបន្ថែមទៀតផងដែរ៕