ក្នុងថ្ងៃទី ១៦ ខែមេសា អ្នកជំងឺកូវីដ-១៩ ជាង ៦៨.០០០នាក់ ត្រូវបានប្រកាសបានជាសះស្បើយ

(VOVWORLD) - គិតត្រឹមពេលនេះ វៀតណាមបានចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួនជាង ២០៩,៣លានដូស
ចាប់ពីម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមេសា ដល់ម៉ោង ៤ រសៀល ថ្ងៃទី ១៦ មេសា វៀតណាមបានកត់ត្រាករណីឆ្លង កូវីដ-១៩ ថ្មីចំនួន ១៨.៤៧៤ ករណីនៅខេត្ត-ក្រុងចំនួន ៦២ ធ្លាក់ចុះជាង ១.៦០០ ករណីបើធៀបនឹងថ្ងៃទី ១៥ ខែមេសា ខណៈដែលមានករណីស្លាប់ចំនួន១០។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក អ្នកជំងឺចំនួន៦៨.៣៣០នាក់ ត្រូវបានប្រកាសបានជាសះស្បើយ ដែលនាំឱ្យចំនួនករណីដែលបានជាសះស្បើយសរុបដល់ជាង៨,៩លានករណី។
គិតត្រឹមពេលនេះ វៀតណាមបានចាក់វ៉ាក់សាំងកូវីដ-១៩ចំនួនជាង ២០៩,៣លានដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ