ក្នុងថ្ងៃទី ១៩ ខែមីនា អ្នកជំងឺកូវីដ-១៩ជាង១២៩ពាន់នាក់បានជាសះស្បើយ
(VOVWORLD) - ក្នុងថ្ងៃទី ១៩ ខែមីនាមានអ្នកជំងឺកូវីដ-១៩ ចំនួន ១២៩.៤៣៤ នាក់ ជាសះស្បើយ និងករណីស្លាប់ចំនួន៧៧ នាក់។
ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា គិតចាប់ពីម៉ោង ៤ រសៀល ថ្ងៃទី ១៨ ដល់ម៉ោង ៤ រសៀល ថ្ងៃទី ១៩ ខែមីនា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩ ចំនួន ១៥០.៦១៨ ករណី។ ក្នុងនោះ ១៥០.៦០៦ ករណីត្រូវបានកត់ត្រាក្នុងស្រុក។ ក្នុងថ្ងៃទី ១៩ ខែមីនា មានអ្នកជំងឺកូវីដ-១៩ ចំនួន ១២៩.៤៣៤ នាក់ ជាសះស្បើយ និងករណីស្លាប់ចំនួន៧៧ នាក់។ ចំនួនវ៉ាក់សាំងសរុបដែលត្រូវបានចាក់មានជាង២០១,៥លានដូស៕