ក្នុងថ្ងៃទី១ ខែកុម្ភៈ វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ជាង១១ពាន់ករណី; មានករណី F0 បានជាសះស្បើយជិត៤០ពាន់ករណី

(VOVWORLD) - វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩ចំនួនជាង ១១ពាន់ករណី ធ្លាក់ចុះជិត១៧០០ករណីបើធៀបនឹងថ្ងៃទី៣១ ខែមករា។

ក្នុងថ្ងៃទី១ ខែកុម្ភៈ ពោលគឺថ្ងៃទី១បុណ្យតេតឆ្នាំខាល ចត្វាស័ក វៀតណាមបានកត់ត្រាករណីឆ្លង កូវីដ-១៩ចំនួនជាង១១ពាន់ករណី ធ្លាក់ចុះជិត១៧០០ករណីបើធៀបនឹងថ្ងៃទី៣១ ខែមករា ព្រមទាំងមានករណី F0 បានជាសះស្បើយចំនួនជិត៤ម៉ឺនករណី។ ពាក់ព័ន្ធដល់ការចាក់វ៉ាក់សាំង គិតត្រឹមពេលនេះ អត្រានៃការចាក់វ៉ាក់សាំងដូសទី២នៅវៀតណាមសម្រេចបាន៧៧%នៃចំនួនប្រជាជន ខណៈដែលអត្រានៃការចាក់ដូសទី៣សម្រេចបានជិត៣០%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ