ក្នុងថ្ងៃទី១២ ខែវិច្ឆិកា៖ វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ចំនួនជិត៩ពាន់នាក់នៅតាមខេត្តក្រុងចំនួន៥៦; អ្នកជម្ងឺបានជាសះស្បើយចំនួនជាង១ម៉ឺននាក់
(VOVWORLD) - គិតត្រឹមពេលនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩សរុបចំនួន១.០០៩.៨៧៩ នាក់។
គិតចាប់ពីម៉ោង៤រសៀលថ្ងៃទី១១ដល់ម៉ោង៤រសៀលថ្ងៃទី១២ ខែវិច្ឆិកា វៀតណាមបានរកត់ត្រាករណីឆ្លងកូវីដ-១៩ក្នុងប្រទេសចំនួន៨.៩៧៦នាក់នៅតាមខេត្តក្រុងចំនួន៥៦។ គិតត្រឹមពេលនេះ វៀត ណាមមានករណីឆ្លងកូវីដ-១៩សរុបចំនួន១.០០៩.៨៧៩ នាក់។
ក្នុងថ្ងៃដដែល ក៏មានអ្នកជម្ងឺបានជាសះស្បើយចំនួនជាង១០.២០០នាក់ផងដែរ ដែលបង្កើនចំនួនករណីបានជាសះស្បើយសរុបឡើងដល់៨៥៦.២១១នាក់៕