ក្នុងថ្ងៃទី១២ ខែឧសភា វៀតណាមបានកត់ត្រាករណីឆ្លង កូវីដ ១៩ ថ្មីចំនួន ៣.៩៤៩ករណី

(VOVWORLD) - ចំនួនអ្នកជំងឺត្រូវបានប្រកាសថា បានជាសះស្បើយក្នុងថ្ងៃ គឺមានចំនួនជាង៧,៤ពាន់ ករណី
ចាប់ពីម៉ោង ៤រសៀល ថ្ងៃទី ១១ ឧសភា ដល់ម៉ោង ៤ រសៀល ថ្ងៃទី ១២ ឧសភា តាមប្រព័ន្ធជាតិគ្រប់គ្រងករណីកូវីដ-១៩ ការឆ្លងថ្មីចំនួន ៣.៩៤៩ ករណីត្រូវបានកត់ត្រាក្នុងស្រុក (កើនឡើង ១.១៩១ ករណីធៀបនឹងថ្ងៃមុន) នៅតាមខេត្ត ទីក្រុង ចំនួន៥៥។ ចំនួនអ្នកជំងឺត្រូវបានប្រកាសថា បានជាសះស្បើយក្នុងថ្ងៃ គឺមានចំនួនជាង៧,៤ពាន់ ករណីដែលនាំចំនួនករណីដែលបានជាសះស្បើយសរុបឡើង ជាង៩,៣លានករណី។
នៅថ្ងៃទី ១១ ឧសភានេះដែរ វ៉ាក់សាំងចំនួនជាង១៨៣ពាន់ដូសត្រូវបានចាក់; ដូច្នេះចំនួនវ៉ាក់សាំងសរុបដែលត្រូវបានចាក់ គឺមានចំនួនជាង២១៦,៣លានដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ