ក្នុងថ្ងៃទី១២ តុលា វៀតណាមកត់ត្រាចំនួនករណីឆ្លងកូវីដ-១៩ ទាបបំផុតក្នុងអំឡុងពេល២ខែកន្លងមក
(VOVWORLD) - ទីក្រុងហូជីមិញជាតំបន់ដែលកត់ត្រាចំនួនករណីឆ្លងថ្មីថយចុះយ៉ាងច្រើនបំផុតបើធៀបនឹងថ្ងៃមុន (ថយចុះ៥០៩ករណី)។ គិតរហូតមកដល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩សរុបចំនួន៨៤៦.២៣០នាក់។
គិតចាប់តាំងពីម៉ោង១៧ថ្ងៃទី១១ដល់ម៉ោង១៧ថ្ងៃទី១២ ខែតុលា វៀតណាមបានរកឃើញករណីឆ្លង កូវីដ-១៩ចំនួន២.៩៤៩នាក់ ក្នុងនោះករណីនាំចូលមាន១០នាក់។ ទីក្រុងហូជីមិញជាតំបន់ដែលកត់ត្រាចំនួនករណីឆ្លងថ្មីថយចុះយ៉ាងច្រើនបំផុតបើធៀបនឹងថ្ងៃមុន (ថយចុះ៥០៩ករណី)។ គិតរហូតមកដល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩សរុបចំនួន៨៤៦.២៣០នាក់។
នាថ្ងៃដដែល មានអ្នកជម្ងឺចំនួន១.៣៤៧នាក់បន្ថែមទៀតត្រូវបានប្រកាសជាសះស្បើយ នាំឲ្យចំនួនអ្នកជម្ងឺបានជាសះស្បើយសរុបឡើងដល់ ៧៨៦.០៩៥នាក់។ ក្នុងថ្ងៃដដែល ក៏បានកត់ត្រាករណីស្លាប់ចំនួន៩៣នាក់បន្ថែមទៀតផងដែរ៕