ក្នុងថ្ងៃទី១៦ ខែធ្នូ វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ជាង១៥ពាន់ករណីបន្ថែមទៀត
(VOVWORLD) - គិតត្រឹមម៉ោង៣រសៀលថ្ងៃទី១៦ ខែធ្នូ វៀតណាមបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ចំនួនជិត១៣៥លាន៨សែនដូស។
ចាប់តាំងពីម៉ោង៤ល្ងាចថ្ងៃទី១៥ ខែធ្នូ ដល់ម៉ោង៤ល្ងាចថ្ងៃទី១៦ ខែធ្នូ វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៥.២៧០ករណី រួមមានករណីនាំចូលចំនួន៣ករណីនិងករណីក្នុងប្រទេសចំនួន១៥.២៦៧ករណី នៅតាមខេត្ត ក្រុងចំនួន៦០។
គិតត្រឹមម៉ោង៣រសៀលថ្ងៃទី១៦ ខែធ្នូ វៀតណាមបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ចំនួនជិត១៣៥ លាន៨សែនដូស។ ចំពោះប្រជាជនអាយុ១៨ឆ្នាំឡើង អត្រាចាក់វ៉ាក់សាំងយ៉ាងហោចណាស់១ដូស មាន៩៦,៨% និងអត្រាចាក់វ៉ាក់សាំងគ្រប់២ដូសមាន៨០,៣%៕