ក្នុងថ្ងៃទី១៨ ខែមីនា ករណីឆ្លងថ្មីកូវីដ ១៩ នៅវៀតណាមបានថយចុះ
(VOVWORLD) - ចំនួនអ្នកជំងឺដែលត្រូវបានប្រកាសថាជាសះស្បើយក្នុងមួយថ្ងៃគឺ ១៧៥.៩១៧ ករណី។
ថ្ងៃទី១៨ ខែមីនា ក្រសួងសុខាភិបាលបានឲ្យដឹងថា មានករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ១៦៣.១៧៤ នៅក្នុងខេត្ត-ក្រុងចំនួន ៦២, ធ្លាក់ចុះជាង ១០.០០០ ករណី បើធៀបនឹងថ្ងៃទី ១៧ ខែមីនា។ ចំនួនអ្នកជំងឺដែលត្រូវបានប្រកាសថាជាសះស្បើយក្នុងមួយថ្ងៃគឺ ១៧៥.៩១៧ ករណី។ ៥៧ នាក់ស្លាប់។
គិតត្រឹមរសៀលថ្ងៃទី១៨ ខែមីនា វៀតណាមបានចាក់វ៉ាក់សាំងជាង ២០១,៤លានដូស។ ក្រសួងសុខាភិបាលបន្តសម្របសម្រួលជាមួយមូលដ្ឋាន ដើម្បីអនុវត្តន៍ការវ៉ាក់សាំងឱ្យបានឆាប់រហ័ស ដើម្បីបញ្ចប់ការចាក់ដូសទី ៣ ដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងក្នុងត្រីមាសទី១ ឆ្នាំ២០២២ និងត្រៀមរៀបចំការចាក់វ៉ាក់សាំងសម្រាប់កុមារអាយុពី ៥ ដល់១១ ឆ្នាំ...។ មកទល់នឹងពេលនេះ មានខេត្ត-ក្រុង ៤៧/៦៣ សម្រេចបានជាង ៩៥% នៃការចាក់វាក់សាំងដូសទី ២ ហើយខេត្តក្រុងចំនួន ១៦/៦៣ នៅសល់ដែលមានអត្រាគ្របដណ្តប់វ៉ាក់សាំងដូសទី ២ ពី ៩០% ទៅតិចជាង ៩៥%៕