ក្នុងថ្ងៃទី២១ ខែមករា វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ចំនួនជិត១៦ពាន់នាក់
(VOVWORLD) - ចំនួនអ្នកជម្ងឺដែលត្រូវបានប្រកាស បានជាសះស្បើយក្នុងថ្ងៃទី២១ មករា មានចំនួន២.២៥៦នាក់ ដែលនាំចំនួនអ្នកជម្ងឺសរុបដែលត្រូវបានព្យាបាលឲ្យជាសះស្បើយ ឡើងដល់១,៨លាននាក់។
ក្នុងថ្ងៃទី២១ ខែមករា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួនជិត១៦ពាន់នាក់ ក្នុងនោះករណីក្នុងស្រុកចំនួន១៥.៩០១នាក់ (ថយចុះ៧៣៦នាក់បើធៀបនឹងថ្ងៃមុន) នៅតាមខេត្ត ក្រុងចំនួន ៦២។ ចំនួនអ្នកជម្ងឺដែលត្រូវបានប្រកាសថាបានជាសះស្បើយក្នុងថ្ងៃទី២១ មករា មានចំនួន២.២៥៦ នាក់ ដែលនាំចំនួនអ្នកជម្ងឺសរុបដែលត្រូវបានព្យាបាលឲ្យជាសះស្បើយ ឡើងដល់១,៨លាននាក់។ ក្នុងថ្ងៃដដែល មានករណីស្លាប់ចំនួន១៧៧នាក់។
គិតត្រឹមថ្ងៃទី២១ ខែមករា វៀតណាមបានចាក់វ៉ាក់សាំងការពារកូវីដ-១៩សរុបចំនួន១៧៣លាន៧សែន ដូស ក្នុងនោះចាក់ដូសទី១បាន២៨លាន៧សែនដូស ដូសទី២បាន៧៣លាន៥សែនដូស និងដូសទី៣ បានជាង២១លានដូស៕