ក្នុងថ្ងៃទី២៩ ខែមីនា វៀតណាមមានអ្នកជំងឺកូវីដ-១៩ជិត១,៦៨លាននាក់បន្ថែមទៀតបានជាសះស្បើយ
(VOVWORLD) - ក្នុងថ្ងៃនេះដែរ អ្នកជំងឺកូវីដចំនួនជិត១,៦៨លាននាក់បន្ថែមទៀតត្រូវបានប្រកាសជាសះស្បើយ ដែលនាំឲ្យចំនួនករណីជាសះស្បើយសរុបឡើងដល់ជាង៧,១លាននាក់។
គិតចាប់ពីម៉ោង ៤ រសៀល ថ្ងៃទី ២៨ ដល់ម៉ោង ៤ រសៀល ថ្ងៃទី ២៩ ខែមីនា វៀតណាមបានកត់ត្រាករណីកូវីដ-១៩ ថ្មីចំនួន ៨៨.៣៧៨ ករណី និង ករណីស្លាប់ ចំនួន៥៥ ករណី។ គិតមកទល់ពេលនេះ វៀតណាមមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួនជាង ៩,៣លាននាក់។
ក្នុងថ្ងៃនេះដែរ អ្នកជំងឺកូវីដចំនួនជិត១,៦៨លាននាក់បន្ថែមទៀតត្រូវបានប្រកាសជាសះស្បើយ ដែលនាំឲ្យចំនួនករណីជាសះស្បើយសរុបឡើងដល់ជាង៧,១លាននាក់។
គិតត្រឹមរសៀលថ្ងៃទី ២៩ ខែមីនា វៀតណាមបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជិត ២០៥,៥ លានដូស រួមទាំងដូសទី៣ចំនួនជិត៤៩លានដូស៕