ក្នុងថ្ងៃទី៤ មីនា៖ វៀតណាមមានករណីឆ្លងកូវីដ-១៩ចំនួនជាង១២៥.៥០០ករណី

(VOVWORLD) - ចាប់ពីពេលដែលជម្ងឺរាតត្បាតបានផ្ទុះឡើងមក វៀតណាមមានករណីឆ្លងសរុបជាង៤លានករណី។

គិតចាប់ពីម៉ោង៤ល្ងាចថ្ងៃទី៣ដល់ម៉ោង៤ល្ងាចថ្ងៃទី៤ ខែមីនា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន១២៥.៥៨៧ករណី ក្នុងនោះករណីឆ្លងក្នុងប្រទេសមានចំនួន១២៥.៥៦៨ករណីនៅខេត្តក្រុងទាំង៦៣។

ចាប់ពីពេលដែលជម្ងឺរាតត្បាតបានផ្ទុះឡើងមក វៀតណាមមានករណីឆ្លងសរុបជាង៤លានករណី ក្នុងនោះចំនួនករណីត្រូវបានព្យាបាលឲ្យជាសះស្បើយមានចំនួនជាង២,៥លានករណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ