ក្នុងរយៈពេល ១២ ម៉ោងកន្លងមក វៀតណាមមិនបានកត់ត្រាអ្នកឆ្លងជំងឺ Covid-19 ថ្មីបន្ថែមទៀតទេ
(VOVWORLD) - ចាប់ពីម៉ោង ១៨ ៖ ០០ ថ្ងៃទី ២៩ ខែសីហាដល់ ម៉ោង ៦ ព្រឹកថ្ងៃទី ៣០ សីហាវៀតណាមមិនកត់ត្រាអ្នកឆ្លងជម្ងឺ Covid-19 ណាមួយទេ។
យោងតាមរបាយការណ៍របស់គណៈ កម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 បានឲ្យដឹងថា ចាប់ពីម៉ោង ១៨ ៖ ០០ ថ្ងៃទី ២៩ ខែសីហាដល់ ម៉ោង ៦ ព្រឹកថ្ងៃទី ៣០ សីហាវៀតណាមមិនកត់ត្រាអ្នកឆ្លងជម្ងឺ Covid-19 ណាមួយទេ។
រហូតមកដល់ពេលនេះ វៀតណាមនៅតែកត់ត្រាករណីមានលទ្ធផលវិជ្ជមានចំពោះវីរុស SARS-CoV-2 ចំនួន ១.០៤០ ករណី។ ក្នុងនោះមាន ៦៩០ ករណីឆ្លងជំងឺនេះ ដោយសារការឆ្លងក្នុងស្រុក (រួមមាន៥៥០ ករណីឆ្លងជំងឺថ្មីទាក់ទងនឹងទីក្រុង Da Nang ចាប់តាំងពីថ្ងៃទី ២៥ ខែកក្កដា រហូតមកទល់ បច្ចុប្បន្ននេះ)។ នាបច្ចុប្បន្ននេះ វៀតណាមមានអ្នកឆ្លងជំងឺចំនួន ៦៧៧ នាក់ ត្រូវបានប្រកាសជាសះស្បើយ និងអ្នកជំងឺមានចំនួន ៣២ នាក់បានស្លាប់ផងដែរ៕