ក្នុងរយៈពេល ២ ខែ តម្លៃនាំចេញកសិផល រុក្ខាប្រមាញ់និងនេសាទ កើនឡើងជិត ៨៧%
(VOVWORLD) - ដូច្នេះអតិរេកពាណិជ្ជកម្មកសិកម្ម រុក្ខាប្រមាញ់និងនេសាទសម្រេចបានជិត ១,៨ ពាន់លានដុល្លារអាមេរិក។
កែច្នៃបង្គាក្លាសេសម្រាប់នាំចេញនៅរោងចក្ររបស់ក្រុមហ៊ុនអាហារសមុទ្រ Minh Phu Hau Giang (Hau Giang) (រូបថត៖ Vu Sinh/TTXVN) |
យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២២ ការនាំចេញនិងនាំចូលផលិតផលកសិកម្ម រុក្ខាប្រមាញ់និងនេសាទសរុបត្រូវបានប៉ាន់ប្រមាណថា មានចំនួនជិត ១៤,២ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ ការនាំចេញត្រូវបានប៉ាន់ប្រមាណថា សម្រេចបាន ៨ ពាន់លានដុល្លារ ការនាំចូលត្រូវបានប៉ាន់ប្រមាណថាមាន ៦,២ ពាន់លានដុល្លារ។ ដូច្នេះអតិរេកពាណិជ្ជកម្មកសិកម្ម រុក្ខាប្រមាញ់និងនេសាទសម្រេចបានជិត ១,៨ ពាន់លានដុល្លារអាមេរិក។
ផលិតផល/ក្រុមផលិតផលមួយចំនួនបានបង្កើនតម្លៃនាំចេញដូចជា៖ កាហ្វេ កៅស៊ូ អង្ករ ម្រេច ទឹកដោះគោនិងផលិតផលទឹកដោះគោ...។
ទាក់ទងនឹងទីផ្សារនាំចេញ តម្លៃនាំចេញកសិផល រុក្ខាប្រមាញ់និងនេសាទ ទៅកាន់ទីផ្សារក្នុងទ្វីបអាស៊ី ជាប់ចំណាត់ថ្នាក់លេខ ១ ដែលស្មើនឹង ៣៩.៥% នៃចំណែកទីផ្សារ។ បន្ទាប់មកគឺអាមេរិក អឺរ៉ុប អូសេអានី និងអាហ្វ្រិក។ សហរដ្ឋអាមេរិកបន្តជាទីផ្សារនាំចេញដ៏ធំបំផុតសម្រាប់ផលិតផលកសិកម្ម រុក្ខាប្រមាញ់និងនេសាទរបស់វៀតណាម។ ទី២ គឺទីផ្សារចិន និងទី៣ គឺទីផ្សារជប៉ុន។
ដើម្បីជំរុញការនាំចេញនាពេលខាងមុខ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនឹងបន្តជំរុញការបើកទីផ្សារកសិកម្មជាមួយប្រទេសប៉េរូ អូស្ត្រាលី ប្រេស៊ីល ចិន និងសហរដ្ឋអាមេរិក៕