ក្នុងរយៈពេល ២១ ថ្ងៃជាប់ៗគ្នា ប្រទេសវៀតណាមមិនរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីក្នុងសហគមន៍នោះឡើយ
(VOVWORLD) - យោងតាមព័ត៌មានពីគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 បានឲ្យដឹងថា ចាប់ពីម៉ោង ៦ ថ្ងៃទី ១៦ ខែមេសា ដល់ ម៉ោង ៦ ថ្ងៃទី ៧ ខែឧសភា វៀតណាមមានរយៈពេល ២១ ថ្ងៃជាប់ៗគ្នាពុំបានរកឃើញករណីឆ្លងជំងឺថ្មីណាមួយក្នុងសហគមន៍នៅឡើយ។
អ្នកជំងឺ Covid-19 ត្រូវបានប្រកាសជាសះស្បើយ (រូបថត៖TTXVN) |
រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមបានកត់ត្រាអ្នកឆ្លងជំងឺចំនួន ២៧១ នាក់ដែលក្នុងនោះមាន ១៣១ នាក់ត្រូវបានដាក់នៅដាច់ដោយឡែកភ្លាមៗបន្ទាប់ពីចូលមកប្រទេសវៀតណាមផង ដែរ។
វៀតណាមបានព្យាបាលជាសះស្បើយនិងអនុញ្ញាតឲ្យអ្នកជម្ងឺចំនួន ២៣២ នាក់ ចេញមន្ទីរពេទ្យ ដែលស្រូបយក ៨៦% នៃករណីឆ្លងជំងឺ COVID-19 សរុបផងដែរ។
មានអ្នកជម្ងឺចំនួន ៣៩ នាក់ នៅសេស សល់កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពមជ្ឈិមនិងខេត្តនានាតែប៉ុណ្ណោះ ហើយអ្នកជំងឺភាគច្រើនមានសុខភាពស្ថិរភាព៕