ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក វៀតណាមបានរកឃើញករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ៩.៤៧២ ករណី

(VOVWORLD) - ក្នុងនោះខេត្តក្រុងចំនួន ៣ ដែលមានករណីឆ្លងច្រើនជាងគេគឺទីក្រុងហូជីមិញមាន ៥.០៥២ ករណី  Binh Duong មាន ២.៧៦៤ ករណីនិងខេត្ត Dong Nai មាន ៧៦០ ករណី។

គិតត្រឹមម៉ោង ១៧ ថ្ងៃទី ២២ ខែកញ្ញា ដល់ម៉ោង ១៧ ថ្ងៃទី ២៣ ខែកញ្ញា ប្រទេសវៀតណាមបានរកឃើញករណីថ្មី ឆ្លងជំងឺកូវីដ ១៩ ចំនួន ៩.៤៧២ ករណី ដែលក្នុងនោះករណីចំនួន ៧ ជាករណីនាំចូល និងករណីចំនួន ៩.៤៦៥ ត្រូវបានកត់ត្រាក្នុងស្រុកនៅក្នុងខេត្តនិងក្រុងចំនួន ៣៣។ ក្នុងនោះខេត្តក្រុងចំនួន ៣ ដែលមានករណីឆ្លងច្រើនជាងគេគឺទីក្រុងហូជីមិញមាន ៥.០៥២ ករណី  Binh Duong មាន ២.៧៦៤ ករណីនិងខេត្ត Dong Nai មាន ៧៦០ ករណី។

ដូច្នេះ រហូតមកដល់ពេលនេះ វៀតណាមមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៧២៨.៤៣៥ នាក់ ជាប់ចំណាត់ថ្នាក់លេខ ៤៦ ក្នុងចំណោម ២២២ ប្រទេសនិងតំបន់ដែនដី។ គណនាដោយសមាមាត្រនៃការឆ្លង/មនុស្ស ១ លាននាក់ វៀតណាមស្ថិតក្នុងចំណាត់ថ្នាក់ ១៥៥/២២២ ប្រទេសនិងតំបន់ដែនដី (ជាមធ្យមមាន ៧.៤០២ ករណី/មនុស្ស ១ លាននាក់)។

នៅថ្ងៃទី ២៣ ខែកញ្ញា ប្រទេសវៀតណាមមានអ្នកជំងឺចំនួន ៦.២២៦ នាក់បន្ថែមទៀតដែលបានប្រកាសជាសះស្បើយ ដែលធ្វើឱ្យចំនួនករណីសរុបបានជាសះស្បើយឡើងដល់ ៤៩៣.៤៨៨ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ